បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីសកល២០១៨នៅតំបន់នានាទូទាំងប្រទេស

(VOVWORLD) -នាយប់ថ្ងៃទី៣១ធ្នូ នៅមជ្ឈ មណ្ឌលរដ្ឋធានីហាណូយ ប្រជាជនគ្រប់រូបបាននាំគ្នាទៅ ទស្សនាកម្មវិធីសិល្បៈអំណរសាទរឆ្នាំថ្មី២០១៨។ 
បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីសកល២០១៨នៅតំបន់នានាទូទាំងប្រទេស - ảnh 1ទីក្រុងហាណូយក្នុងពេលវេលាឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី២០១៨ 

ជាពិសេស ប្រជាជនយ៉ាងច្រើន កុះករបានទន្ទឹងរងចាំពិធីបុណ្យរាប់ថយក្រោយនៅទីលានបដិវត្តន៍ខែសីហានិងរោង មហោស្រពហាណូយ ដើម្បីទទួលពេលវេលាឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី។ អ្នកស្រី Trieu Thi Thu Hien ជនហាណូយមួយរូបបានចែករំលែកថា៖

        “បំណងប្រាថ្នារបស់នាងខ្ញុំគឺឈានដល់ឆ្នាំថ្មី២០១៨ ខ្លួននឹងជួបតែសេចក្តីសុខ ហើយអ្វីៗដែលឆ្នាំ២០១៧នាងខ្ញុំមិនទាន់សម្រេចនោះ គឺសូមឲ្យឆ្នាំថ្មីនឹងសម្រេចបាន។ ឧទាហរណ៍ ក្នុងការសិក្សាខ្ញុំនឹងទទួលបានពិន្ទុះខ្ពស់។ ហើយចេញពីសាលានាងខ្ញុំនឹង ស្វែងរកបានការងារធ្វើសមស្របភ្លាម”។

        នាយប់ថ្ងៃទី៣១ធ្នូ នៅទីក្រុងបុរាណ Hoi An ខេត្ត Quang Nam ក៏បានប្រព្រឹត្តទៅ សកម្មភាពទទួលឆ្នាំថ្មី២០១៨ផងដែរ។ លេចធ្លោបំផុតគឺមហាពិធីបុណ្យអំណរសាទរឆ្នាំ ថ្មី២០១៨ ដោយសម្តែងឡើងវិញ រូបភាពវិថីបុរាណ Hoi An ដើមសតវត្សទី២០នាពេល វេលាឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី។

        រីឯប្រជាជននៅទីក្រុងហូជីមិញគឺបានទទួលឆ្នាំថ្មីក្នុងបរិយាកាសសប្បាយក្រៃ លេង។ ក្នុងពេលវេលាឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ប្រជាជនទីក្រុងបានទស្សនានូវ កម្មវិធីសិល្បៈវិសេសវិសាលគួរឲ្យទាក់ទាញ។ អ្នកស្រី Nguyen Phuong Thanh បាន សម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះ៖

        “នាងខ្ញុំរស់នៅទីនេះអស់រយៈពេល២២ឆ្នាំហើយ ប៉ុន្តែនេះជាលើកទី១ដែលនាង ខ្ញុំបានទៅទស្សនានូវកម្មវិធីអំណរសាទរឆ្នាំថ្មីយ៉ាងដូច្នេះ។ នាងខ្ញុំឃើញថា ថ្ងៃនេះ មនុស្សគ្រប់រូប បាននាំគ្នាមកទីនេះដើម្បីចូលរួមពិធីរាប់ថយក្រោយ។ បរិយាកាស សប្បាយអូអរណាស់”។

        ក៏នាយប់ថ្ងៃទី៣១ធ្នូដែរ មន្ទីវប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Can Tho ក៏បាន រៀបចំកម្មវិធីសិល្បៈ “ទីក្រុង Can Tho អំណរសាទរឆ្នាំថ្មី២០១៨”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ