បរិយាកាសទទួលបុណ្យតេតវៀតណាមនៅបណ្ដាប្រទេសលើសកលលោក។

រួមជាមួយបរិយាកាសទទួលបុណ្យតេតប្រពៃណីនៃប្រជាជាតិវៀតណាមនៅ
ស្រុកកំណើតក៏ដូចជានៅគ្រប់ទឹសទីលើទូទាំងពិភពលោក នៅរដ្ធធានី Athen
ក្រិក ស្ថានទូតវៀតណាមបានសហការជាមួយសមាគមជនវៀតណាម​បាន​រៀបចំការជួបមុខអំណរនិទាឃៈរដូវឆ្នាំរោងចត្វាស័ក២០១២។ ថ្លែងមតិនៅ
ទីនេះ ឯកអគ្គរដ្ធទូត Vu Binh បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈលំបាក
នាបច្ចុប្បន្ន ប្រជាអាណិកជន ភាគច្រើននៅខំប្រឹងប្រែងបន្តរាល់សកម្មភាព
អាជីវកម្ម ពលកម្មនិងរៀនសូត្រ តាមរយៈនោះរួមចមណែកទៅក្នុងការរក្សា
ការងារធ្វើ សំរាប់ជនរួមជាតិក៏ដូចជាប្រជាជនក្រិក។ ក្នុងកាលៈទេសៈនោះ
បងប្អូន សហគមបានជួយគ្នាទៅវិញទៅមក រួមគ្នាឆ្លងផុតរាល់ការលំបាក
សាកល្បង និងចូលរួមសកម្មទៅក្នុងសកម្មភាពឆ្ពោះទៅស្រុកកំណើត។ នៅប្រទេសហូឡង់ស្ថានទូតវៀតណាមបានរៀបចំការជួបមុខដ៏ស្និទ្ធស្នាល
ក្នុងឪកាសនិទាឃៈរដូវឆ្នាំរោងចត្វាស័ក២០១២ ជាមួយការចូលរួមរបស់ជន វៀតណាមនិងនិស្សិតជាង៤០០នាក់។ នៅពិធីនេះ ឯកអគ្គរដ្ធទូតវៀតណាម
ប្រចាំនៅហូឡង់ Huynh Minh Chinh បានអះអាងថា ប្រជាអណិកជន វៀត​ណាមនៅឯបរទេសក្នុងនោះមានសហគមជនវៀតណាមនៅហូឡង់ផង ជាផ្នែកមិនអាចកាត់ផ្ដាច់ចេញនៃប្រជាជាតិវៀតណាមនិងជាប្រភពកំលាំង
ចលករអ ភិវឌ្ឍន៍នៃប្រទេសជាតិ ជាស្ពានសំរាប់ការបង្កើនទំនាក់ទំនងលើ
ច្រើន វិស័យរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ