បរិយាកាសផលិតកម្មដ៏ផុលផុសលើទូទាំងប្រទេសវៀតណាម ក្រោយពីរយៈពេល ឈប់សម្រាកបុណ្យតេតប្រពៃណី

(VOVWORLD) - កាលពីថ្ងៃទី ២៧ មករា សហគ្រាស និងកម្មករជាច្រើននៅទូទាំង ប្រទេសបានវិលត្រឡប់មកធ្វើការវិញក្រោយពីរយៈពេលឈប់ សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៣។

នៅខេត្ត Tien Giang នៅថ្ងៃដំបូងដែលវិលត្រឡប់មកធ្វើការវិញក្រោយពីបុណ្យ ចូលឆ្នាំថ្មី សហគ្រាសភាគច្រើនបានជូន “អាំងប៉ាវ” ដល់កម្មករកម្មការិនី។ លោក Pham Nguyen Khang នាយកក្រុមហ៊ុនថែប Minh Trang ទីក្រុង My Tho ខេត្ត Tien Giang បានចែករំលែកថា៖ “ក្រុមហ៊ុនរបស់ខ្ញុំបើកនៅម៉ោង ៧ ព្រឹក។ ជាទូទៅ បងប្អូនកម្មករ កម្មការិនីមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង។ ក្រុមហ៊ុនបានជូនអាំងប៉ាវ ហើយរៀបចំពិធីជប់ លៀងដើមឆ្នាំជូនបងប្អូនកម្មករកម្មការិនី។ ឆ្នាំមុន ក្រុមហ៊ុនប្រតិបត្តិការជាបន្តបន្ទាប់ មិនឈប់ដំណើរការថ្ងៃណាមួយឡើយ គម្រោងថ្មីមានច្រើន”។
បរិយាកាសផលិតកម្មដ៏មមាញឹកនិងផុលផុស ក៏ត្រូវបានកត់សម្គាល់នៅក្នុង មណ្ឌលឧស្សាហកម្មជាច្រើនក្នុងខេត្ត Dak Lak ផងដែរ។ នៅបណ្ដុំឧស្សាហកម្ម Tan An ក្រុមហ៊ុនភាគហ៊ុន Ban Me Green Farm បានចាប់ផ្ដើមផលិត កែច្នៃផ្លែធូរេន និង ម្ទេស ដើម្បីនាំចេញកញ្ចប់ទំនិញដំបូងនៃឆ្នាំថ្មីទៅកាន់ទីផ្សារចិន និងជប៉ុន។ លោកស្រី Nguyen Thi Thai Thanh នាយិកាក្រុមហ៊ុន Ban Me Green Farm បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ យើងទទួលបានការបញ្ជាទិញពេញឆ្នាំ២០២៣ហើយ កើនឡើង បីដងបើធៀបនឹងឆ្នាំ ២០២២ សម្រាប់ផលិតផលដូចជា៖ ផ្លែធូរេន ផ្លែបឺរ ម្ទេស និង ផ្លែប៉ាសិន។ ដើម្បីឆ្លើយតបនឹងការបញ្ជាទិញនាំចេញទៅកាន់ប្រទេសផ្សេងៗ យើងខ្ញុំ បានចាប់ផ្តើមផលិតចាប់ពីថ្ងៃទី ៦ បុណ្យតេត (ថ្ងៃទី ២៧ ខែមករា) ជាមួយនឹងការបញ្ជា ទិញដំបូងគឺធូរេន និងម្ទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ