ប្រារព្ធ SOM អាស៊ាន+៣និងអាស៊ីបូព៌ា

ប្រារព្ធ SOM អាស៊ាន+៣និងអាស៊ីបូព៌ា - ảnh 1
បណ្ដាតំណាងចូលរួមកិច្ចប្រជុំ SOM (រូបថត៖VOV)

(VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាននិងសន្និសីទ
ទាក់ទិននានា នាព្រឹកថ្ងៃទី២៣ កក្កដា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បានប្រព្រឹត្ត
ទៅកិច្ចប្រជុំ SOM អាស៊ាន+៣ (រួមមានចិន កូរ៉េខាងត្បូងនិងជប៉ុន) និង SOM ជាន់
ខ្ពស់អាស៊ីបូព៌ា (រួមមាន ចិន កូរ៉េខាងត្បូង ជប៉ុន អាមេរិក រុស្ស៊ី ឥណ្ឌា អូស្ត្រាលីនិង
នូវែលហ្សេឡង់) ដើម្បីត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្រ្តីការបរទេស អាស៊ាន+៣និង
អាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ កក្កដា ខាងមុខ។នៅសន្និសីទ SOM
 អាស៊ាន+៣ បណ្ដាតំណាងបានពិភាគ្សាអំពីតួនាទីនៃដំណើរការ សហប្រតិបតិ្តការ
អាស៊ាន+៣ ដែលជាក្របខ័ណ្ឌសំខាន់ក្នុងការជំរុញកាតភ្ជាប់ ក្នុងតំបន់ ឆ្ពោះទៅ
គោលដៅយូរអង្វែងនោះគឺសហគមន៍អាស៊ីបូព៌ា។នៅកិច្ចប្រជុំ SOM អាស៊ីបូព៌ា
(SOM EAS) បណ្ដាតំណាងបានពិភាគ្សាអំពីការបង្កើនកិច្ចសហ ប្រតិបតិ្តការលើ
វិស័យអាទិភាពរបស់ EAS ដូចជាថាមពល អប់រំ សុខាភិបាល បរិស្ថាននិងហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ