ប្រារព្ធកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦

(VOVWORLD) - នាថ្ងៃទី១០មីនា នៅទីក្រុង Da Nang ភាគកណ្ដាល វៀត ណាមបាន ប្រារព្ធជាផ្លូវការនូវកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦ (AEM ចង្អៀត) ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh។ 
ប្រារព្ធកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦ - ảnh 1 ប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំ AEM ចង្អៀតលើកទី២៦ (រូបថត៖ TTXVN)

  អង្គប្រជុំនឹងពិភាក្សាលើខ្លឹមសារសំ ខាន់ៗជាច្រើនដើម្បីពិចារណា អនុម័តនិងបន្តអនុវត្តក្នុងឆ្នាំអាស៊ាន២០២០។ ក្នុងនោះរួមមានអាទិភាពនានារបស់វៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានដើម្បីរាយការណ៍នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងដាណាំងចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩មេសាឆ្នាំ២០២០។ អាទិភាពទាំង១៣របស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០ ក៏ត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំ AEM ចង្អៀតលើកនេះដែរ។ អាទិភាពទាំងនេះផ្ដោតទៅលើទិសដៅស្នូលចំនួន៣៖ ជំរុញការតភ្ជាប់សេដ្ឋ កិច្ចក្នុងប្លុកអាស៊ាន ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាពនិងការ អភិវឌ្ឍដោយចីរភាព លើកកំពស់សមត្ថភាពបន្សាំនិងប្រសិទ្ធភាពសកម្ម ភាពរបស់អាស៊ាន។ ក្នុងបរិបទដែលជំងឺ Covid-19 កំពុងប្រែប្រួលយ៉ាងស្មុគ ស្មាញនោះ វៀតណាមបានលើកសំណើថា អាស៊ានគួរតែមានសកម្មភាពរួម សំដៅរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្លុក ជួយឧបត្ថម្ភដល់ប្រភពវត្ថុធាតុដើម របស់សហគ្រាស ជាពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យម។

        មុននោះ បណ្ដាតំណាងបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ចង្អៀត រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន។

        នៅកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៨៣ វៀតណាមបានទទួលតួនាទីជាប្រធានក្រុមប្រឹក្សាឆ្នាំ២០២០។ ក្រោមប្រធាន បទ “អាស៊ានឌីជីថល់ដើម្បីការអភិវឌ្ឍដោយចីរភាព” អង្គប្រជុំបានសង្កត់ធ្ងន់ ទៅលើឥទ្ធិពលនៃយុគសម័យឌីជីថល ការតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចជា មួយការអភិវឌ្ឍសង្គមដោយចីរភាពនិងបរិយាប័ន្ន។ ការជ្រើសរើសប្រធាន បទនេះក៏សមស្របនឹងខ្លឹមសារស្នូលៗនៃផែនការមេកសាងសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥នោះគឺការផ្ទេរប្ដូរទៅឌីជីថលនិងការអភិវឌ្ឍ ដោយចីរភាពផងដែរ។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបាន បង្ហាញតួនាទីជំរុញការអភិវឌ្ឍនៃសេដ្ឋកិច្ចសកលនិងរួមចំណែកកសាង សហគមន៍សេដ្ឋកិច្ចអាស៊ានឲ្យក្លាយទៅជាសហគមន៍ដ៏ស្វាហាប់និងពោរ ពេញទៅដោយកាលានុវត្តភាព តាមរយៈគម្រោងការណ៍នានាដូចជា៖ គម្រោងការណ៍ពង្រឹង អភិវឌ្ឍមនុស្សអាស៊ាននិងតភ្ជាប់មូលដ្ឋានគ្រឹះខាង ពាណិជ្ជកម្មឌីជីថល គម្រោងការណ៍តភ្ជាប់កំណើនឆ្លាតវៃក្នុងអាស៊ាន និង គម្រោងការណ៍កែលម្អបណ្ដាញពិគ្រោះយោបល់សម្រាប់សហគ្រាស អាស៊ាន។ ក្រៅពីនោះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានថែមទាំង មានគំនិតផ្ដួចផ្ដើមសំដៅជំរុញការទាក់ទាញទុនវិនិយោគចូលមកអាស៊ាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ