ប្រារព្ធកិច្ចប្រជុំអន្តរជាតិលើកទី៤ស្ដីពីកិច្ចសហប្រតិបតិ្តការរវាងវៀតណាម និងបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេស

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ កិច្ចប្រជុំអន្តរជាតិលើកទី៤ ស្ដីអំពីកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេស បានប្រារព្ធឡើងដោយមានការចូលរួមរបស់តំណាង ភ្ញៀវអញ្ជើញ ទាំងជាតិនិងអន្តរជាតិចំនួន៨០០នាក់។
ប្រារព្ធកិច្ចប្រជុំអន្តរជាតិលើកទី៤ស្ដីពីកិច្ចសហប្រតិបតិ្តការរវាងវៀតណាម និងបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេស - ảnh 1លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាមនិងជាប្រធានគណៈកម្មការទទួលបន្ទុក ការងារអំពីអង្គការក្រៅរដ្ឋាភិបាលបរទេស (រូបថត៖ baoquocte.vn)

  អញ្ជើញចូលរួមពិធីបើកមានលោក Bui Thanh Son អនុរដ្ឋមន្រ្តី អចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាមនិងជាប្រធានគណៈកម្មការទទួលបន្ទុក ការងារអំពីអង្គការក្រៅរដ្ឋាភិបាលបរទេស លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម រួមជាមួយតំណាងបណ្ដា ក្រសួង ស្ថាប័ន សមូហភាពមជ្ឈឹម គណៈកម្មាធិការប្រជាជនខេត្ត ក្រុង អង្គការប្រជាជន អង្គការក្រៅរដ្ឋាភិបាលបរទេស ស្ថាប័នសហប្រតិបត្តិការ អភិវឌ្ឍទ្វេភាគីនិងពហុភាគី ស្ថានទូត និងសហគ្រាសបរទេសជាច្រើនផងដែរ។

       កិច្ចប្រជុំលើកនេះត្រូវបានរៀបចំឡើងសំដៅវាយតម្លៃចំពោះទំនាក់ ទំនងសហប្រតិបតិ្តការរវាងវៀតណាមជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងដំណាក់កាលពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៩ ព្រមទាំងចែករំលែក ព័ត៌មាន មេរៀនបទពិសោធន៍ក្នុងដំណើរការសហប្រតិបតិ្តការ ក៏ដូចជា អាទិភាពនិងតម្រូវការរបស់វៀតណាមក្នុងកិច្ចសហប្រតិបតិ្តការជាមួយ បណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសនិងដៃគូអភិវឌ្ឍក្នុងដំណាក់កាលពីឆ្នាំ ២០២០ដល់ឆ្នាំ២០២៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ