ប្រារព្ធកិច្ចសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចចិន-អាមេរិកលើកទី៨

ប្រារព្ធកិច្ចសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចចិន-អាមេរិកលើកទី៨ - ảnh 1
ប្រធានាធិបតីចិនលោក Xi Jinping រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Jacob Lew នៅសម័យប្រារព្ធ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៦ មិថុនា កិច្ចសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចចិន-អាមេរិក
លើកទី៨ (S&ED ៨) បានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំងរបស់ចិន។មន្ត្រីជាន់ខ្ពស់នៃ
ប្រទេសទាំងពីរនឹងពិភាគ្សាអំពីបញ្ហាជាច្រើន រួមមានការជំរុញទំនាក់ទំនងទ្វេភាគី
បង្កើនកិច្ចសហប្រតិបតិ្តការជាក់ស្ដែងនិងដោះស្រាយការខ្វែងគំនិតក៏ដូចជាបញ្ហា
ក្ដៅផ្សេងៗទៀតផង។ថ្លែងមតិនៅពិធីបើក ប្រធានាធិបតីចិនលោក Xi Jinping ចាត់
ទុកថា ចិននិងអាមេរិកគប្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងអំពាវ
នាវឲ្យប្រទេសទាំងពីរខំប្រឹងប្រែងទ្វេដងថែមទៀតដើម្បីដោះ ស្រាយជំលោះនិង
ជៀសវាងការវាយតំលៃខុសឆ្គងអំពីយុទ្ធសាស្ត្រ។មុននឹងកិច្ចសន្ទនានេះ មជ្ឈដ្ឋាន
អ្នកវិភាគចាត់ទុកថា ភាពតានតឹងទាក់ទិនដល់ស្ថានភាពនៅ សមុទ្រខាងកើតអាច
ជះឥទ្ធិពលអសកម្មទៅលើកិច្ចសន្ទនានេះ។ក្នុងដំណើរទស្សនកិច្ចនៅម៉ូងហ្គោល
នាថ្ងៃទី៥ មិថុនា មុនពេលទៅកាន់ប៉េកាំងចូលរួមកិច្ច សន្ទនា រដ្ឋមន្រ្តីការបរទេស
អាមេរិកលោក John Kerry បានប្រកាសថា ប្រសិនបើ ចិនបង្កើតឡើងតំបន់កំណត់
អត្តសញ្ញាណការពារដែនអាកាស (ADIZ) នៅ សមុទ្រខាងកើតនោះ វ៉ាស៊ីនតោន
នឹងចាត់ទុកនេះជាអំពើបង្ករឿងហេតុនិងអស្ថិរ ភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ