ប្រារព្ធកីឡាអូឡាំពិករដូវក្ដៅ Rio ២០១៦

ប្រារព្ធកីឡាអូឡាំពិករដូវក្ដៅ Rio ២០១៦ - ảnh 1
ទិដ្ឋភាពនៃពិធីប្រារព្ធកីឡាអូឡាំពិក Rio ២០១៦ (រូបថត៖Getty)

(VOVworld) - នាព្រឹកព្រលឹមថ្ងៃទី៦ សីហា​ តាមម៉ោងវៀតណាម ពិធីប្រារព្ធ
កីឡាអូឡាំពិករដូវក្ដៅ Rio ២០១៦ បានប្រព្រឹត្តទៅជាផ្លូវការនៅកីឡាដ្ឋាន Maracana
ចាប់ផ្ដើមព្រឹត្តិការណ៍កីឡាធំបំផុតលើពិភពលោក។មនុស្សជាង៨ហ្មឺននាក់មាន
វត្តមាននៅកីឡាដ្ឋាន Maracana រួមជាមួយមនុស្ស៣ពាន់លាននាក់បានតាមដាន
ពិធីប្រារព្ធតាមទូរទស្សន៍ដោយផ្ទាល់។ថ្លែងមតិនៅពិធីប្រារព្ធ ប្រធានគណៈកម្មា
ធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានសន្យាថា ទិវាបុណ្យកីឡា
នេះនឹងប្រព្រឹត្តទៅដោយសុវត្ថិភាព គួរឲ្យទាក់ទាញ និងស្មោះត្រង់ ព្រមទាំងអំពាវ
នាវឲ្យកីឡាករទាំងអស់ចូលរួមប្រកួតដោយឈរលើស្មារតីខ្ពស់។
ជើងខ្លាំងក្នុងប្រវត្តិសាស្ត្របាល់ទាត់សកលលោក Pele ជាអ្នកអុជភ្លើង
អូឡាំពិកនៅកីឡាដ្ឋាន Maracana ក្នុងពិធីប្រារព្ធ។
នៅកីឡាអូឡាំពិកលើកនេះវៀតណាមមានកីឡាករចំនួន២៣នាក់ដែល
ចូលរួមប្រកួតក្នុងវិញ្ញាសារចំនួន១០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ