ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មវៀតណាម - ឡាវឆ្នាំ ២០១៧

(VOVWORLD) -នាល្ងាចថ្ងៃទី ២៩ មិថុនា នៅ ទីក្រុងវៀងច័ន្ទប្រទេសឡាវ បានប្រារព្ធឡើងផ្សារណាត់ពាណិជ្ជកម្មវៀតណាម - ឡាវឆ្នាំ ២០១៧ ដោយប្រធានបទ "មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍"។
ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មវៀតណាម - ឡាវឆ្នាំ ២០១៧ - ảnh 1ប្រារព្ធផ្សារណាត់ពាណិជ្ជកម្មវៀតណាម - ឡាវឆ្នាំ ២០១៧ 

នាល្ងាចថ្ងៃទី ២៩ មិថុនា នៅ ទីក្រុងវៀងច័ន្ទប្រទេសឡាវ បានប្រារព្ធឡើងផ្សារណាត់ពាណិជ្ជកម្មវៀតណាម - ឡាវឆ្នាំ ២០១៧ ដោយប្រធានបទ "មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍"។ អញ្ជើញចូលរួមពិធីប្រារព្ធនេះ មានវត្តមានរបស់សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីឡាវ លោក Sonexay Xiphandone រួមទាំងតំណាងបណ្ដាក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរ វៀតណាម និងឡាវ។ អញ្ជើញថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក លោក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានលើកច្បាស់ថា៖

    ”នេះជាលើកទី ៣ ហើយ ដែលក្រសួងការពារប្រទេស និងក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយក្រសួងការពារជាតិ និងក្រសួងឧស្សាហពាណិជ្ជកម្មឡាវបានរៀបចំផ្សារណាត់ពាណិជ្ជកម្មនៅឡាវ។ ផ្សារណាត់គឺជាព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច សង្គមកិច្ចដែលមានអត្ថន័យសំខាន់ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងឡាវផង ហើយជាឱកាសសម្រាប់សហគ្រាសវៀតណាមនិយាយដោយឡែក និងសហគ្រាសយោធានិយាយរួមស្វែងរកព័ត៌មាន ឱកាស សក្ដានុភាព អតិថិជន នៃដៃគូពាណិជ្ជកម្ម បើកទូលាយទំនាក់ទំនងផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយសហគ្រាសឡាវផង“។

   ផ្សារណត់នេះមានការចូលរួមរបស់អង្គភាព សហគ្រាសនៃប្រទេសទាំងពីរជាង ១២០ ដោយមានស្តង់ទំនិញចំនួន ៣២០ ក្នុងនោះមានអង្គភាពសហគ្រាសយោធាចំនួន ១៨ ដោយមានស្តង់ទំនិញប្រមាណ ១២០។ សហគ្រាសវៀតណាមបាននាំយកនូវផលិតផលដែលមានគុណភាពខ្ពស់មកផ្សារណាត់លើកនេះដូចជា តម្បាញកាត់ដេរ ស្បែកជើង គ្រឿងសមុទ្រ សមារៈសំណង់ជាដើម។

    ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីឡាវ លោក Sonexay Xiphandone និងតំណាងក្រសួងការពារជាតិ និងក្រសួងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីរបានបើកសម្ពោធគេហទំព័រសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ