ប្រារព្ធពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧ ឆ្នាំ២០១៩

(VOVWORLD) - នាយប់ថ្ងៃទី៩ ខែមីនា នៅទីលាន ១០/៣ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧ ឆ្នាំ២០១៩ បានប្រារព្ធឡើងជា ផ្លូវការ។
ប្រារព្ធពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧ ឆ្នាំ២០១៩ - ảnh 1សកម្មភាពមួយក្នុងក្របខ័ណ្ឌពិធីបុណ្យកាហ្វេឆ្នាំនេះ (រូបថត៖ VOV) 

ព្រឹត្តិការណ៍នេះគឺសំដៅបន្តផ្សព្វផ្សាយពាណិជ្ជសញ្ញាកាហ្វេ Buon Ma Thuot រួមចំណែកលើកកំពស់តម្លៃនិងអះអាងនូវកិត្យានុភាពនៃកាហ្វេវៀតណាម លើទីផ្សារអន្តរជាតិ។ ជាពិសេសគឺ ពិធីបុណ្យលើកនេះបានផ្ដោតទៅលើការផ្សព្វ ផ្សាយអំពីការអភិវឌ្ឍកាហ្វេពិសេសដោយឡែករបស់វៀត ណាម តាមនោះនាំ Buon Ma Thuot ក្លាយទៅជាគោលដៅនៃកាហ្វេពិភពលោកជាបណ្ដើៗ។

        នៅពិធីប្រារព្ធ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បាន កត់សម្គាល់ការខិតខំប្រឹងប្រែងរបស់បក្សភាគនិងប្រជាជនបណ្ដាជនជាតិនៅខេត្ត Dak Lak ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិយាយរួមនិងផ្នែកកាហ្វេនិយាយដោយឡែក។ ដើម្បីបន្តពង្រីកបាននូវលទ្ធផលដែលសម្រេចបាន លោកឧបនាយករដ្ឋមន្រ្តីបាន លើកសំណើថា៖

        “ចាំបាច់ត្រួតពិនិត្យឡើងវិញនូវការអភិវឌ្ឍផ្នែកកាហ្វេតាមនិន្នាការទីផ្សារ ពិភពលោក ធានាលក្ខណៈផលិតកម្មប្រកបដោយចីរភាព ជំរុញការរៀបចំរចនា សម្ព័ន្ធផ្នែកកាហ្វេឡើងវិញ តាមទិសអភិវឌ្ឍន៍ផលិតកម្មដោយមានទ្រង់ទ្រាយធំ យកចិត្តទុកដាក់ដល់ការអភិរក្ស កែច្នៃ និងលក់ផលិតផលចេញ ព្រមទាំងលើក ទឹកចិត្តនិងទាក់ទាញការវិនិយោគឯកជនផងដែរ។ ទីពីរគឺបង្កើនការអនុវត្តវិទ្យា សាស្ត្របច្ចេកវិទ្យាសំដៅបង្កើនទិន្នផល គុណភាព កាត់បន្ថយតម្លៃនិងបន្សាំជា មួយបម្រែបម្រួលអាកាសធាតុ។ ទីបីគឺលើកទឹកចិត្តការអភិវឌ្ឍកាហ្វេពិសេស ដោយឡែកវៀតណាម ដោយមានលក្ខណៈជាកាហ្វេលំដាប់ជាន់ខ្ពស់ដែលមាន រស់ជាតិពិសេសតាមបទដ្ឋានអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ