ប្រារព្ធពិធីបុណ្យរកឃើញវៀតណាមឆ្នាំ២០១៥នៅអង់គ្លេស

ប្រារព្ធពិធីបុណ្យរកឃើញវៀតណាមឆ្នាំ២០១៥នៅអង់គ្លេស - ảnh 1
ឈូតសំដែងសិល្បៈប្រជាប្រ័យមួយស្វាគមន៍ពិធីបុណ្យ (រូបថត៖VGP)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស នាថ្ងៃទី
១២ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានអញ្ជើញចូលរួមនិង
កាត់ខ្សែបូប្រារព្ធពិធីបុណ្យរកឃើញវៀតណាមឆ្នាំ២០១៥ដែលត្រូវបានរៀបចំឡើង
ជាលើកដំបូងនៅអង់គ្លេស។ពីធីបុណ្យនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣
កញ្ញា នៅតាមមាត់ទន្លេ Thames នៃរាជធានីឡុងដ៍ ដោយមានសកម្ម ភាពតាំងពិ
ព័រណ៍ សម្ដែងសិល្បៈ ស្បៀងអាហារដ៏សម្បូរបែប សំដៅឧទ្ទេសនាមជាមួយប្រជា
ពលរដ្ឋនៅអង់គ្លេសអំពីរូបភាពប្រទេសវៀតណាមពោរពេញទៅដោយអត្ត
សញ្ញាណជាតិនិងជាខឿនសេដ្ឋកិច្ចវ័យក្មេងនិងសកម្មមួយ។ពិធីបុណ្យវៀតណាម
នៅអង់គ្លេសគ្រោងនឹងទាក់ទាញការចូលរួមរបស់ភ្ញៀវជាង២ម៉ឺននាក់មកទស្សនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ