ប្រារព្ធពិព័រណ៍អន្តរជាតិទំនិញឧស្សាហកម្មវៀតណាមឆ្នាំ២០១៩

(VOVWORLD) - ពិព័រណ៍ឆ្នាំនេះមានការចូលរួមរបស់ សហគ្រាសទាំងជាតិនិងអន្តរជាតិចំនួន៣៥០អង្គភាពមកពីប្រទេសជាច្រើនដូចជាចិន កូរ៉េខាងត្បូង និងជប៉ុន ជាដើម ដោយមានផ្ទៃដីតាំងបង្ហាញជាង៦០០០ម៉ែត្រ ការ៉េ។
ប្រារព្ធពិព័រណ៍អន្តរជាតិទំនិញឧស្សាហកម្មវៀតណាមឆ្នាំ២០១៩ - ảnh 1ពិធីបើកពិព័រណ៍អន្តរជាតិទំនិញឧស្សាហកម្មវៀតណាមឆ្នាំ២០១៩ (រូបថត៖ baocongthuong.vn) 

  នាព្រឹកថ្ងៃទី៨ ខែតុលា នៅរដ្ឋធានីហាណូយ បានប្រារព្ធឡើងពិព័រណ៍អន្តរ ជាតិទំនិញឧស្សាហកម្មវៀតណាមឆ្នាំ២០១៩។ នេះជាសកម្មភាពពន្លឿនវិនិ យោគនិងពាណិជ្ជកម្មអំពីម៉ាស៊ីននិងឧបករណ៍ឧស្សាហកម្មដែលត្រូវបានរៀបចំឡើងដោយទ្រង់ទ្រាយធំជារៀងរាល់ឆ្នាំ។ ពិព័រណ៍ឆ្នាំនេះមានការចូលរួមរបស់ សហគ្រាសទាំងជាតិនិងអន្តរជាតិចំនួន៣៥០អង្គភាពមកពីប្រទេសជាច្រើនដូចជាចិន កូរ៉េខាងត្បូង និងជប៉ុន ជាដើម ដោយមានផ្ទៃដីតាំងបង្ហាញជាង៦០០០ម៉ែត្រ ការ៉េ។ លោក Ta Quang Dong អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាម បានចាត់ទុកថា ពិព័រណ៍ជាស្ពានតភ្ជាប់ដើម្បីជួយអោយសហគ្រាស ពន្លឿនពាណិជ្ជកម្មនិងជំរុញការវិនិយោគ។ លោកបានថ្លែងថា៖

        “ពិព័រណ៍អន្តរជាតិទំនិញឧស្សាហកម្មវៀតណាមជាសកម្មភាពពន្លឿនវិនិយោគនិងពាណិជ្ជកម្មដែលបានរៀបចំឡើងជាប្រចាំឆ្នាំ សំដៅជួយឧបត្ថម្ភសហ គ្រាសក្នុងការស្វែងរកបច្ចេកវិទ្យានិងដៃគូអាជីវកម្ម។ ពិព័រណ៍ឆ្នាំនេះទទួលបាន ការគាំទ្រនិងការចូលរួមយ៉ាងសកម្មរបស់សហគ្រាស អ្នកផលិតនៅក្នុងនិងក្រៅ ប្រទេស ព្រមទាំងជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពដើម្បីជួយអោយសហ គ្រាសបង្កើនសកម្មភាពពន្លឿនវិនិយោគផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ