ប្រារព្ធមហាសន្និបាតបក្សភាគទីក្រុង Ha Noi និងខេត្ត Hung Yen អាណត្តិ២០១៥-២០២០

(VOVworld) - នាព្រឹកថ្ងៃទី១ វិច្ចិកា មហាសន្និបាតបក្សភាគទីក្រុង Ha Noi អាណត្តិ
២០១៥-២០២០បានប្រារព្ធឡើងយ៉ាងមហោឡារឹកក្រោមអធិបតីភាព របស់អគ្គលេ
ខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។សម័យ ប្រារព្ធនៅមានការ
ចូលរួមរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ព្រម
ទាំងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋនិងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់នានា
ទៀតផង។របាយការណ៍នយោបាយរបស់ គណៈប្រតិបតិ្តបក្សភាគទីក្រុងអាណត្តិ
២០១០-២០១៥បានវាយតំលៃថា ក្នុងរយៈ ពេល៥ឆ្នាំកន្លងទៅ បក្សភាគ រដ្ឋអំ
ណាចនិងប្រជាជនទីក្រុងបានឆ្លងកាត់លើការ លំបាកសាកល្បងដើម្បីទទួលបាន
សមិទ្ធិផលសំខាន់ជាច្រើនលើគ្រប់វិស័យ។
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើរឲ្យបក្សភាគ
ទីក្រុងហាណូយក្នុងអាណត្តិ២០១៥-២០២០ គប្បីលើកកំពស់ថែមទៀតនូវ ស្មារតី
ម្ចាស់ការ ច្នៃប្រឌិត បន្តផ្លាស់ប្ដូរថ្មីវិធីសាស្ត្រដឹកនាំសំដៅកសាងនិង អភិវឌ្ឍន៍ទី
ក្រុងហាណូយឲ្យសក្តសមនឹងតួនាទី កិត្យានុភាពជារដ្ឋធានី ជាកម្លាំង ចលករអភិ
វឌ្ឍន៍នៃតំបន់វាយទំនាបទន្លេក្រហម ក៏ដូចជាមណ្ឌលសេដ្ឋកិច្ចស្នូល នៃទូទាំង
ប្រទេសផងដែរ។
ប្រារព្ធមហាសន្និបាតបក្សភាគទីក្រុង Ha Noi និងខេត្ត Hung Yen អាណត្តិ២០១៥-២០២០ - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិបញ្ជាណែនាំមហាសន្និបាតបក្សភាគ
ទីក្រុងហាណូយ (រូបថត៖TTXVN)

នាថ្ងៃដដែល មហាសន្និបាតបក្សភាគខេត្ត Hung Yen ភាគខាងជើងវៀតណាម អាណត្តិ២០១៥-២០២០ក៏បានប្រារព្ធឡើងដោយមានការចូលរួមរបស់ប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan
និងរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh។តាម
លោក Nguyen Thien Nhan ថា ដើម្បីរួចផុតពីភាពក្រីក្រនិងមានគុណភាពជីវភាព
រស់នៅកាន់តែខ្ពស់ ខេត្ត Hung Yen គប្បីបង្កើនប្រសិទ្ធិភាពពលកម្មលើ វិស័យ
កសិកម្ម ឧស្សាហកម្ម សេវាកម្មនិងក្នុងប្រព័ន្ធស្ថាប័នគ្រប់គ្រងរដ្ឋ។ខេត្តក៏ត្រូវ
យកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រជាកសិកដើម្បីធ្វើទំនើបភាវូបនីយកម្ម លើក
កំពស់ប្រសិទ្ធិភាពផលិតកម្ម ប្រកួតប្រជែងប្រកបដោយជោគជ័យនៅពេល
សមាហរណកម្មអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ