ប្រារព្ធមហោស្រពសម្ដែងបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ជាតិនិងពិធីបុណ្យទីក្រុង Tuyen Quang ឆ្នាំ២០១៩

(VOVWORLD) - នាយប់ថ្ងៃទី១២ ខែកញ្ញា នៅទីក្រុង Tuyen Quang ក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍វៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang រៀបចំពិធីបើកមហោស្រពសម្ដែងបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ជាតិនិងពិធី បុណ្យ Tuyen Quang ឆ្នាំ២០១៩។
ប្រារព្ធមហោស្រពសម្ដែងបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ជាតិនិងពិធីបុណ្យទីក្រុង Tuyen Quang ឆ្នាំ២០១៩ - ảnh 1ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អញ្ជើញថ្លែងនៅពិធីបើក (រូបថត៖ TTXVN) 

        អញ្ជើញថ្លែងនៅពិធីបើក ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអះអាងថា មហោស្រពសម្ដែងបេតិកភ័ណ្ឌវប្បធម៌ អរូបីយ៍ជាតិនិងពិធីបុណ្យ Tuyen Quang បានរួមចំណែកជំរុញខ្លាំងនូវការងារថែ រក្សានិងពង្រីកបេតិកភ័ណ្ឌវប្បធម៌របស់បណ្ដាជនជាតិនៅ វៀតណាម។ លោក ឧបនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

        “ការរៀបចំសកម្មភាពលេងកំសាន្តសម្រាប់ក្មួយៗកុមារដោយគួបផ្សំជាមួយមហោស្រពសម្ដែងបេតិកភ័ណ្ឌវប្បធម៌ជាតិលើកនេះ បានរួមចំណែកបង្កើតឡើង ពិធីបុណ្យសំពះព្រះខែដ៏វិសេសវិសាល មិនត្រឹមតែចំពោះខេត្ត Tuyen Quang ប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់មូលដ្ឋានបដិវត្តន៍ Viet Bac ជាប្រវត្តិសាស្ត្រទាំង ស្រុងទៀតផង។ នេះជាគំរូដ៏រស់រវើកនិងប្រកបដោយជោគជ័យនៃការធ្វើសង្គម ភាវូបនីយកម្មនូវសកម្មភាពរៀបចំពិធីបុណ្យ ដោយរួមចំណែកពង្រីកតម្លៃ កម្លាំង រស់ និងលក្ខណៈវិសេសវិសាលនៃបេតិកភ័ណ្ឌវប្បធម៌នានារបស់បណ្ដាជនជាតិ វៀតណាម”។

        មហោស្រពសម្ដែងបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ជាតិនិងពិធីបុណ្យទីក្រុង Tuyen Quang ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី១៤ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ