ប្រារព្ធមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៨

(VOVWORLD) - មហោស្រពសារព័ត៌មានទូទាំងប្រទេសវៀតណាមឆ្នាំ២០១៨ បានប្រារព្ធជា ផ្លូវការនាថ្ងៃទី១៦ មីនា នៅរដ្ឋធានីហាណូយ។ 
ប្រារព្ធមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៨ - ảnh 1 ទិដ្ឋភាពនៃពិធីបើក (រូបថត៖ VOV)


មហោស្រពសារព័ត៌មានទូទាំងប្រទេសវៀតណាមឆ្នាំ២០១៨ បានប្រារព្ធជា ផ្លូវការនាថ្ងៃទី១៦ មីនា នៅរដ្ឋធានីហាណូយ។ ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋ មន្រ្តីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

        “យើងជឿជាក់ថា ក្នុងឆ្នាំ២០១៨ ខឿនសារព័ត៌មានវៀតណាមនឹងបន្ត អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដោយរួមវិភាគទានជាច្រើនថែមទៀតទៅក្នុងបុព្វហេតុ កសាងនិងការពារមាតុប្រទេស។ ក្រោមប្រធានបទ “សារព័ត៌មានរួមដំណើរ ជាមួយប្រទេសជាតិផ្លាស់ប្ដូរថ្មី” យើងសង្ឃឹមថាសារព័ត៌មានវៀត ណាមនឹង ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីប្រទេសជាតិអភិវឌ្ឍន៍យ៉ាងលឿននិង ប្រកបដោយចីរភាពជាងមុន”។

        រីឯប្រធានសមាគមន៍អ្នកកាសែតវៀតណាម ប្រធានគណៈកម្មការទទួល បន្ទុកមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៨ លោក Thuan Huu បានឲ្យដឹងថា៖

        “មហោស្រពលើកនេះ គឺសំដៅលើកតម្កើងសមិទ្ធិដ៏ធំធេងរបស់សារព័ត៌មាន វៀតណាម ផ្សព្វផ្សាយផលិតផលសារព័ត៌មានរបស់អ្នកកាសែតក្នុងទូទាំង ប្រទេស។ ទីពីរគឺបង្កើនការជួបប្រាស្រ័យរវាងអ្នកកាសែតជាមួយសាធារណៈជន ហើយលើកទឹកចិត្តមជ្ឈដ្ឋានអ្នកសារព័ត៌មានអនុវត្តន៍ឲ្យបានល្អនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការខាងព័ត៌មានកាន់តែខ្ពស់របស់ប្រជាជន រួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់សមាគមន៍អ្នកកាសែតវៀត ណាមក្នុងជីវភាពសង្គម”។  

       ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ទី១៨ មីនា មហោស្រពសារព័ត៌មាន ទូទាំងប្រទេសឆ្នាំ២០១៨ មានសកម្មភាពដ៏សម្បូរបែបដូចជា៖ ដាក់បង្ហាញ វណ្ណកម្មបោះពុម្ភផ្សាយក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី វណ្ណកម្មសារព័ត៌មានឆ្នើមៗ ក្នុងឆ្នាំ២០១៧និងត្រីមាសទី១ឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ