ប្រារព្ធវេទិកាអេកូទេសចរណ៍អាស៊ាន២០១៦នៅឡាវ

ប្រារព្ធវេទិកាអេកូទេសចរណ៍អាស៊ាន២០១៦នៅឡាវ - ảnh 1
(រូបថត៖VOV)

(VOVworld) - នាថ្ងៃទី២២ មិថុនា នៅខេត្ត Champasak ប៉ែកខាងត្បូងប្រទេស ឡាវ
បានប្រព្រឹត្តទៅពិធីប្រារព្ធវេទិកាអេកូទេសចរណ៍អាស៊ាន២០១៦ក្រោមប្រធានបទ
“អាស៊ានគ្មានព្រំដែន៖ដំណើរការអភិវឌ្ឍន៍យុទ្ធសាស្ត្របណ្ដាមណ្ឌលអេកូទេស
ចរណ៍និងរបៀងទេសចរណ៍”។គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុរដ្ឋមន្រ្តី
ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោកស្រី Dang Thi Bich Lien អញ្ជើញចូលរួម
វេទិកា។ក្នុងរយៈពេល២ថ្ងៃធ្វើការ តំណាងនៃប្រទេស សមាជិកទាំង១០នឹងដាក់
ចេញកម្មវិធី ផ្លាស់ប្ដូរមតិនិងចែករំលែកបទពិសោធន៍ ជាក់ស្ដែងក្នុងការអភិវឌ្ឍន៍
អេកូទេសចរណ៍ ព្រមទាំងរៀបចំសន្និសីទតុមូលថ្នាក់ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន
ដើម្បីអនុម័តលើសេចក្ដីថ្លែងការណ៍ Pakse សំដៅ អភិវឌ្ឍន៍និងបង្រួបបង្រួមបណ្ដា
មណ្ឌលអេកូទេសចរណ៍ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ