ប្រារព្ធសន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១២

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែធ្នូ សន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាមនីតិកាលទី១២បានប្រារព្ធឡើងនៅរដ្ឋធានីហាណូយ ក្រោម អធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong។
ប្រារព្ធសន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១២ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និបាត (រូបថត៖ VOV)


 
អង្គសន្និបាត នឹងផ្ដល់មតិស្ដីពីការរៀបចំផែនការមេគណៈកម្មាធិការមជ្ឈឹមបក្សអាណត្តិ ២០២១-២០២៦ បោះឆ្នោតផ្ដល់ទំនុកទុកចិត្តរបស់គណៈកម្មាធិការមជ្ឈឹម ចំពោះសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា ហើយផ្ដល់មតិស្ដី ពីរបាយការណ៍ពិនិត្យការដឹកនាំនិងបញ្ជាណែនាំរបស់ការិយាល័យនយោបាយ និងគណៈលេខាក្នុងឆ្នាំ២០១៨ ផងដែរ។

        អញ្ជើញថ្លែងនៅសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់បញ្ហាដែលអង្គសន្និបាតលើកយក មកពិភាក្សានិងសម្រេចសុទ្ធតែជាបញ្ហាដ៏សំខាន់ណាស់។ ដោយហេតុនេះ លោក អគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើអោយអង្គសន្និបាតទាំងមូលផ្ដោតទៅលើការ ស្រាវជ្រាវ ពិភាក្សាអោយបានហ្មត់ចត់ ដើម្បីចេញសេចក្ដីសម្រេចចិត្តក្រោយសន្និបាត។ ចំពោះការរៀបចំផែនការមេគណៈកម្មាធិការមជ្ឈឹមបក្សអាណត្តិ២០២១-២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអោយដឹងថា៖

        “ការរៀបចំផែនការមេគណៈកម្មាធិការមជ្ឈឹមបក្សអាណត្តិ២០២១-២០២៦ មិនមែនជាការរៀបចំបុគ្គលិកយ៉ាងជាក់លាក់សម្រាប់អាណត្តិខាងមុខឡើយ ក៏ ប៉ុន្តែជាការត្រៀមរៀបចំដ៏សំខាន់ណាស់ ដោយធ្វើជាមូលដ្ឋាននៃការងាររៀបចំ បុគ្គលិកនៃគណៈកម្មាធិការមជ្ឈឹមបក្ស។ ដោយហេតុនេះ ក្នុងដំណើរការអនុវត្តគឺ ត្រូវប្រុងប្រយ័ត្ន ដោយធានាអោយបានត្រឹមត្រូវនូវគោលការណ៍ប្រមូលផ្ដុំប្រជា ធិបតេយ្យនិងបទបញ្ញាត្តិផ្សេងៗទៀតរបស់បក្សស្ដីពីការងារបុគ្គលិក។ ទន្ទឹមនឹង នោះ ត្រូវអនុវត្តន៍ប្រកបដោយលក្ខណៈសត្យានុម័តនិងយុត្តិធម៌ មិនមានឆន្ទាគតិ ជាដាច់ខាត មិនទុកអោយចូលក្នុងផែនការមេនូវមនុស្សដែលមិនឆ្លើយតបទៅនឹង បទដ្ឋានយ៉ាងគ្រប់គ្រាន់ ជាពិសេសគឺមនុស្សដែលមានការចុះខ្សោយខាងសតិ អារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ ឬមនុស្សដែលមានទស្សនៈខុស ឆ្គង និងមានអំពើពុករលួយផងដែរ”។

        លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានអោយដឹងថែមទៀតថា ការបោះឆ្នោត ផ្ដល់ទំនុកទុកចិត្តចំពោះថ្នាក់ដឹកនាំក្នុងស្ថាប័នបក្ស រដ្ឋ រណសិរ្សមាតុភូមិនិងសមា សភាពនយោបាយសង្គមនានា គឺជាគោលជំហរថ្មីនិងត្រឹមត្រូវមួយដែលត្រូវបាន កម្មាភិបាល បក្ខជននិងប្រជាជនទាំងអស់យកចិត្តទុកដាក់និងគាំទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ