ប្រារព្ធសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៨

ប្រារព្ធសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ - ảnh 1
ទិដ្ឋភាពនៃពិធីប្រារព្ធសន្និសីទនេះ

(VOVworld) - នាព្រឹកថ្ងៃទី៣ សីហា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បាន
ប្រព្រឹត្តទៅពិធីប្រារព្ធសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ (AEM ៤៨)
ដោយមានការចូលរួមរបស់រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសអាស៊ានទាំង១០
 អគ្គលេខាធិការអាស៊ាននិងមន្ត្រីជាន់ខ្ពស់អាស៊ាននានា។រដ្ឋមន្រ្តីក្រសួងឧស្សាហ
ពាណិជ្ជកម្ម លោក Tran Tuan Anh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ
នេះ។ថ្លែងមតិនៅពិធីប្រារព្ធ នាយករដ្ឋមន្រ្តីឡាវលោក Thoonglun Sisoulith បានឲ្យ
ដឹងថា សន្និសីទលើកនេះនឹងប្រមូលផ្ដុំទៅលើបញ្ហាមួយចំនួន ដូចជា៖ រៀបចំ
អនុវត្តន៍ផែនការរួមឆ្នាំ២០២៥ បន្តបង្កលក្ខណៈងាយស្រួលសំរាប់ ពាណិជ្ជកម្មក្នុង
អាស៊ាន ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវគោលការណ៍ស្រុះចិត្ត គំនិតក្នុងអាស៊ាន
និងធានាការក្លាយទៅជាមជ្ឈមណ្ឌលរបស់អាស៊ានផងដែរ។សន្និសីទលើកនេះ
ក៏ផ្ដោតការពិភាគ្សាទៅលើការរៀបចំអនុវត្តន៍ខ្លឹមសារនៃ ប្រធានបទ “នាំទស្សនៈ
វិស័យក្លាយទៅជាការពិតដើម្បីសហគមន៍អាស៊ាន សកម្មមួយ” ជាពិសេសគឺការ
អភិវឌ្ឍន៍និងរៀបចំអនុវត្តន៍ផែនការអាទិភាពចំនួន៨ នៃសសរទ្រូងសេដ្ឋកិច្ចក្នុង
ឆ្នាំ២០១៦នឹងត្រូវបានអនុម័តនៅសន្និសីទលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ