ប្រារព្ធសមាជក្រុមប្រឹក្សារដ្ឋទូទាំងប្រទេសចិន

ប្រារព្ធសមាជក្រុមប្រឹក្សារដ្ឋទូទាំងប្រទេសចិន - ảnh 1
សមាជក្រុមប្រឹក្សារដ្ឋចិនលើកទី៥អាណត្តិទី១២ប្រារព្ធនៅទីក្រុងប៉េកាំង (រូបថត៖VOV)

(VOVworld) - នារសៀលថ្ងៃទី៣ មិនា នៅរដ្ឋធានីប៉េកាំង គណៈកម្មាធិការ
ទូទាំងប្រទេសសមាជក្រុមប្រឹក្សារដ្ឋចិន ជាស្ថាប័នពិគ្រោះយោបល់ខាងនយោបាយ
ខ្ពស់ បំផុតនៅប្រទេសនេះ បានប្រារព្ធសម័យប្រជុំជាប្រចាំលើកទី៥អាណត្តិទី១២។
អញ្ជើញថ្លែងមតិនៅពិធីប្រារព្ធ លោក Yu Zhengsheng ប្រធានក្រុមប្រឹក្សារដ្ឋចិនបាន
សង្កត់ធ្ងន់ថា៖ ឆ្នាំ២០១៧ជាឆ្នាំសំខាន់ក្នុងផែនការមេអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច
រយៈពេល៥ឆ្នាំលើកទី១៣ ហើយជាឆ្នាំដែលចិនជំរុញខ្លាំងការកែទម្រង់ រចនា
សម្ព័ន្ធនិងរៀបចំមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩។ដោយហេតុនេះ
ការងារក្រុមប្រឹក្សារដ្ឋក្នុងឆ្នាំនេះ ត្រូវផ្តោតទៅលើការកំណត់សតិអារម្មណ៍ ទាក់
ទាញគ្រប់ប្រភពកម្លាំង ជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយនិរន្តរភាព និងបង្កើតស្នាដៃ
ស្វាគមន៍ជ័យជំនះនៃមហាសន្និបាតលើកទី១៩។
សមាជលើកនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ។បណ្ដាតំណាងនឹងផ្ដល់
យោបល់ចំពោះសេចក្ដីសំរេចដ៏សំខាន់ៗក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច
ក្នុងប្រទេស។រាល់ខ្លឹមសារទាក់ទិនដល់វិស័យនយោបាយ សេដ្ឋកិច្ចសង្គមរបស់
 ចិន ដែលត្រូវបានលើកឡើងក្នុងសមាជលើកនេះទាក់ទាញការយកចិត្តទុកដាក់
ពិសេសរបស់សារព័ត៌មានចិននិងអន្តរជាតិ ក្នុងកាលៈទេសៈសេដ្ឋកិច្ចប្រទេស
នេះកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន ហើយល្បឿនកំណើន
 កំពុងនៅកំរិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ