ប្រារព្ធសម័យប្រជុំលើកទី២២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ឲ្យដឹងថា សម័យ ប្រជុំលើកនេះនឹងពិនិត្យមើលនិងផ្ដល់យោបល់ស្ដីពីគម្រោងច្បាប់ចំនួន៥ ហើយ ដំណើរការសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់សមាជិកសភា។ 
ប្រារព្ធសម័យប្រជុំលើកទី២២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan 


នាព្រឹកថ្ងៃទី១២ មីនា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំលើកទី២២។ ថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ឲ្យដឹងថា សម័យ ប្រជុំលើកនេះនឹងពិនិត្យមើលនិងផ្ដល់យោបល់ស្ដីពីគម្រោងច្បាប់ចំនួន៥ ហើយ ដំណើរការសួរដេញដោលនិងឆ្លើយការសួរដេញដោលរបស់សមាជិកសភា។ លោកស្រី Nguyen Thi Kim Ngan ក៏ឲ្យដឹងថែមទៀតថា របៀបវារៈនៃសម័យ ប្រជុំលើកនេះ មានការផ្លាស់ប្ដូរមួយចំនួន បើប្រៀបនឹងផែនការដំបូង។

        “ទីមួយគឺមិនពិនិត្យមើលលើការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់តំណែងដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនជ្រើសតាំងឬអនុម័ត ហើយ ការងារនេះនឹងត្រូវបានអនុវត្តន៍នៅសម័យប្រជុំលើកទី២នាខែតុលាឆ្នាំនេះ។ ទីពីរ គឺដកគម្រោងច្បាប់ចំនួន៣ ដោយសារតែមិនទាន់ មានការត្រៀមរៀបចំឲ្យបានគ្រប់គ្រាន់ នោះគឺគម្រោងច្បាប់ប៉ូលីសសមុទ្រ គម្រោងច្បាប់គ្រប់គ្រងនិងអភិវឌ្ឍន៍ទីក្រុង និងគម្រោងច្បាប់បង្ការប្រឆាំងអំពើពុក រលួយធ្វើវិសោធនកម្ម”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ