ប្រារព្ធឡើងកីឡាប្រណាំងទូកក្ដោង RS: One ជើងឯកពិភពលោកលើកទី ៦

(VOVWORLD) -នាយប់ថ្ងៃទី ១១ មិថុនា នៅឆ្នេរសមុទ្រ An Bang ទីក្រុង Hoi An ខេត្ត Quang Nam បានប្រារព្ធឡើងកីឡាប្រណាំងទូកក្ដោង RS: One ជើងឯកពិភពលោកលើកទី ៦ និងកីឡាប្រណាំងទូកក្ដោងវៀតណាមបើកទូលាយឆ្នាំ ២០១៧ ដែលរៀបចំឡើងដោយសហព័ន្ធប្រណាំងទូកវៀតណាមរួមសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam និងសម្ព័ន្ធសមាគមទូកក្ដោងអន្តជាតិ (IWA)។
ប្រារព្ធឡើងកីឡាប្រណាំងទូកក្ដោង RS: One ជើងឯកពិភពលោកលើកទី ៦ - ảnh 1ប្រារព្ធឡើងកីឡាប្រណាំងទូកក្ដោង RS: One ជើងឯកពិភពលោកលើកទី ៦ 

នាយប់ថ្ងៃទី ១១ មិថុនា នៅឆ្នេរសមុទ្រ An Bang ទីក្រុង Hoi An ខេត្ត Quang Nam បានប្រារព្ធឡើងកីឡាប្រណាំងទូកក្ដោង RS: One ជើងឯកពិភពលោកលើកទី ៦ និងកីឡាប្រណាំងទូកក្ដោងវៀតណាមបើកទូលាយឆ្នាំ ២០១៧ ដែលរៀបចំឡើងដោយសហព័ន្ធប្រណាំងទូកវៀតណាមរួមសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam និងសម្ព័ន្ធសមាគមទូកក្ដោងអន្តជាតិ (IWA)។ នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌ Festivalបេតិកភ័ណ្ឌ Quang Nam ឆ្នាំ ២០១៧ ហើយនេះក៏ជាលើកដំបូងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំទាំងពីរនេះ ដោយមានកីឡាករចូលរួមជាង ៩៣ នាក់ មកពី ២១ប្រទេសនិងតំបន់។ លោក Nguyen Hai Duong អគ្គលេខាធិការសហព័ន្ធប្រណាំងទូកវៀតណាមបានឲ្យដឹងថា៖

"វៀតណាមមានសក្តានុភាពសមុទ្រដ៏ធំធេង និងស្រស់ស្អាត ហើយសកម្មភាពស្ដីពីទូកក្ដោងកីឡា ជាពិសេសគឺប្រភេទ កីឡាអូឡាំពិកនេះនៅវៀតណាមស្ទើរតែមិនទាន់មានឡើយ។ សហព័ន្ធប្រណាំងទូកអាស៊ីអាគ្នេយ៍ និងអាស៊ីកំពុងលើកទឹកចិត្តវៀតណាមអភិវឌ្ឍន៍ប្រភេទកីឡានេះ។ នៅពេលខាងមុខ វៀតណាមនិងចូលរួមព្រឹត្តិការណ៍ Sea Games និង ASIAD ឆ្នាំ ២០១៨"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ