ប្រារព្ធឡើងសន្និសីទកំពូលអំពីសន្តិសុខនុយក្លេអ៊ែរឆ្នាំ២០១៦

ប្រារព្ធឡើងសន្និសីទកំពូលអំពីសន្តិសុខនុយក្លេអ៊ែរឆ្នាំ២០១៦ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើន
ចូលរួមសន្និសីទ (រូបថត៖infonet.vn)

(VOVworld) - នារសៀលថ្ងៃទី៣១ មិនា តាមម៉ោងតំបន់ នៅសេតវិមាន ប្រធានា
ធិបតីអាមេរិកលោក Barack Obama បានអញ្ជើញជាអធិបតីពិសារអាហារពេលយប់
ធ្វើការងារក្រោមប្រធានបទ “ទស្សនៈស្ដីអំពីការគំរាមកំហែងសន្តិសុខនុយក្លេអ៊ែរ”
ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសចំនួន៥០ដែលមក ចូលរួមសន្និ
សីទកំពូលអំពីសន្តិសុខនុយក្លេអ៊ែរលើកទី៤នៅរដ្ឋធានីវ៉ាស៊ីនតោន។សន្និសីទឆ្នាំ
នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ មិនាដល់ថ្ងៃទី១ មេសា ដោយគោលដៅជំរុញ សហ
គមន៍អន្តរជាតិឲ្យខិតមកជិតគ្នាដើម្បីទប់ទល់នឹងការគំរាមកំហែងពីភេរវកម្មនុយ
ក្លេអ៊ែរលើទូទាំងពិភពលោក។គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋ
មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ចូលរួមសន្និសីទ ដើម្បី
អះអាងនិងលើកត្រដែតនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម
ស្ដីអំពីការមិនផ្សព្វផ្សាយ ឆ្ពោះទៅការរំសាយសព្ធាវុធប្រល័យលោក ក្នុងនោះ
មានសព្ធាវុធនុយក្លេអ៊ែរ ប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយគោលដៅសន្តិ
ភាពព្រទាំងធានាសុវត្ថិភាពនិងសន្តិសុខនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ