ប្រេស៊ីល៖ ឡានក្រុងបុកឡានដឹកជញ្ជូន បណ្តាល​ឲ្យ​មនុស្ស ២៥នាក់ស្លាប់​

(VOVWORLD) - កាលពីថ្ងៃទី ៨ ខែមករា កងកម្លាំងជួយសង្គ្រោះនៅរដ្ឋ Bahia ភាគឦសានប្រទេសប្រេស៊ីល បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ និង ៥ នាក់ទៀតរងរបួសនៅពេលដែលឡានក្រុងដឹកអ្នកទេសចរបានបុកជាមួយឡានដឹកទំនិញនៅក្នុងរដ្ឋនេះ។ 
ប្រេស៊ីល៖ ឡានក្រុងបុកឡានដឹកជញ្ជូន បណ្តាល​ឲ្យ​មនុស្ស ២៥នាក់ស្លាប់​ - ảnh 1កន្លែងកើតហេតុក្នុងប្រទេសប្រេស៊ីល។ រូបថត៖ Twitter

ឧបទ្ទវហេតុនេះបានកើតឡើងនៅយប់ថ្ងៃទី ៧ ខែមករានៅក្រុង Gaviao ប្រហែល ២៥០ គីឡូម៉ែត្រពីទីក្រុង Salvador ។ បច្ចុប្បន្នមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុនេះនៅឡើយទេ។ សាលាក្រុង Jacobina ជាទីក្រុងនៅជិតកន្លែងកើតហេតុ បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃសម្រាប់ជនរងគ្រោះចាប់ពីថ្ងៃទី ៨ ខែមករា ហើយកំពុងរៀបចំពិធីមួយយោងទៅតាមទំនៀមទម្លាប់ក្នុងតំបន់សម្រាប់អ្នកដែលបាត់បងជីវិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ