ប្រអប់ខ្មៅយន្តហោះត្រូវគ្រោះថ្នាក់នៅអាល់ហ្សេរីបានរកឃើញ

ប្រអប់ខ្មៅយន្តហោះត្រូវគ្រោះថ្នាក់នៅអាល់ហ្សេរីបានរកឃើញ - ảnh 1
ប្រអប់ខ្មៅយន្តហោះត្រូវគ្រោះថ្នាក់នៅអាល់ហ្សេរីបានរកឃើញ(TTXVN)

(VOV)_កងកម្លាំងជួយសង្គ្រោះបានអោយដឹងថា៖ ​ប្រអប់ខ្មៅដែលត្រូវ​បានរក ឃើញ នាថ្ងៃទី ១២ កុម្ភះ និងសម្ភារះមួយចំនួននៃយន្តហោះ​ដឹកជញ្ជូនយោធា C-130 ដែលត្រូវបានធ្លាក់នៅភាគឦសាន អាលហ្សេរី ​នាថ្ងៃទី ១១ កុម្ភះ។

          ក្នុងសេចក្ដីជូនដំណឹងនាថ្ងៃទី ១២ កុម្ភះ ក្រសួងការពារជាតិ​អា​ល់ហ្សេរី​បានអោយ ដឹងថា៖ យន្តហោះនេះបានដឹកមនុស្សចំនួន៧៨នាក់ ជាបណ្ដាទាហាននិងអ្នកបើកបរ
យន្តហោះ។ សេចក្ដីជូនដំណឹងនេះក៏បានទទួលស្គាល់ថា៖មនុស្សចំនួន៧៧នាក់ត្រូវ
បានស្លាប់​ និងមួយនាក់ទៀតត្រូវ​រងរបួសយ៉ាងធ្ងន់ធ្ងរដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ