ប្លុក BRICS ត្រៀមខ្លួនជាស្រេចបង្កើតធនាគាដោយឡែក
![ប្លុក BRICS ត្រៀមខ្លួនជាស្រេចបង្កើតធនាគាដោយឡែក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_07_10/1007_brics.jpg) |
រូបថតៈ RIA Novosti |
(VOVworld)-រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Silouanov នាថ្ងៃទី៩ កក្កដា
បានឲ្យដឹងថា បណ្តាប្រទេសក្នុងក្រុម BRICS រួមមានប្រេស៊ីល ឥណ្ឌា ចិន និង
អាហ្វ្រិកខាងត្បូង បានត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើការបង្កើតធនាគា
អភិវឌ្ឍន៍។ ព្រឹត្តការណ៍នេះនឹងប្រព្រឹត្តទៅក្នុងសន្និសីទកំពូល BRICS ដែល នឹងប្រារព្វឡើងនាសប្តាហ៍ខាងមុខនៅប្រទេសប្រេស៊ីល។ តាមលោក Silouanov
ថា ក្នុងដំណាក់កាលដំបូងធនាគាអភិវឌ្ឍន៍ BRICS នឹងមានទុនចំនួន១០ពាន់
លានដុល្លារអាមេរិក។ តាមគំរោង ធនាគានេះ អាចតាំងទីស្តីការនៅទីក្រុង
Shanghai របស់ចិន ឬទីក្រុង New Delhi របស់ឥណ្ឌា៕