បាល់ទាត់នារីពិភពលោក ឆ្នាំ ២០២៣៖ ក្រុមនារីវៀតណាមទទួលបានរបបពិសេសពី FIFA

(VOVWORLD) - នៅសល់មិនដល់មួយសប្តាហ៍ទៀតនោះទេ ការប្រកួតវគ្គចុងក្រោយនៃការប្រកួតបាល់ទាត់នារីពិភពលោក ២០២៣ - World Cup នារី ២០២៣ នឹងចាប់ផ្តើមជាផ្លូវការនៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី។ នេះនឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដ៏ពិសេសមួយសម្រាប់ក្រុមនារី និងអ្នកគាំទ្រវៀតណាម។

បាល់ទាត់នារីពិភពលោក ឆ្នាំ ២០២៣៖ ក្រុមនារីវៀតណាមទទួលបានរបបពិសេសពី FIFA - ảnh 1ក្រុមនារីវៀតណាមបានធ្វើការហ្វឹកហាត់នាព្រឹកថ្ងៃទី១៥ កក្កដា នៅប្រទេសនូវែលសេឡង់ (រូបថត៖ VFF)

ចាប់ពីថ្ងៃទី ១៧ កក្កដា កូនក្រុមរបស់គ្រូបង្វឹក Mai Duc Chung នឹងទទួលបានរបបថែទាំពិសេសរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ជាផ្លូវការ សម្រាប់ក្រុមដែលចូលរួមការប្រកួតបាល់ទាត់នារីពិភពលោក ឆ្នាំ ២០២៣។ មុននោះ ចាប់ពីថ្ងៃទី ១៣ ខែកក្កដា FIFA ក៏បានផ្តល់ឧបករណ៍ជំនួយការហ្វឹកហាត់ រួមមានធុងទឹកកក ដបទឹក ថង់ទុកឧបករណ៍ហ្វឹកហាត់ បាល់ប្រកួត តែមប្រកួតលើសំលៀកបំពាក់ប្រកួតរបស់កីឡាការិនី។

ទាំងនេះនឹងជាការលើកទឹកចិត្តធំមួយដើម្បីជួយក្រុមទាំងមូលឱ្យខិតខំដើម្បីសម្រេចបានលទ្ធផលល្អបំផុតក្នុងការប្រកួត World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នាថ្ងៃទី ២២ ខែកក្កដា ក្រុមនារីវៀតណាមបានប្រកួតដំបូងជាមួយក្រុមនារីអាមេរិក ដែលជាម្ចាស់ជើងឯកពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ