បាល់ទាត់វៀតណាម ជាលើកដំបូងដណ្ដើមបានសិទ្ធិចូលរួម U២០ World Cup ២០១៧

បាល់ទាត់វៀតណាម ជាលើកដំបូងដណ្ដើមបានសិទ្ធិចូលរួម U២០ World Cup ២០១៧  - ảnh 1
កីឡាករវ័យក្មេងនិងគ្រូបង្វឹកក្នុងក្រុម U១៩ ជម្រើសជាតិវៀតណាមសំដែងក្ដីសប្បាយរីករាយចំពោះស្នាដៃប្រវត្តិសាស្ត្រនេះ (រូបថត៖VFF)

(VOVworld) - នាថ្ងៃទី២៣ តុលា ក្នុងវង់ជម្រុះមួយភាគបួនជុំផ្ដាច់ព្រ័ត្របាត់ទាត់
U១៩ ទ្វីបអាស៊ីឆ្នាំ២០១៦ ក្រុម U១៩ ជម្រើសជាតិវៀតណាម បានឈ្នះលើក្រុម
U១៩ប្រទេសម្ចាស់ផ្ទះ Bahrain ដោយលទ្ធផល១-០។ជ័យជំនះនេះបានធ្វើឲ្យអ្នក
គាំទ្របាត់ទាត់វៀតណាមនឹងនរចិត្តយ៉ាងខ្លាំង។
ដោយជ័យជំនះនេះ ក្រុមបាល់ទាត់ U១៩ ជម្រើសជាតិវៀតណាម បានបង្កើត
ឡើងប្រវត្តិសាស្ត្រដោយសារដណ្ដើមបានសិទ្ធិចូលរួមវគ្គផ្ដាច់ព្រ័ត្រ U២០ World
Cup ២០១៧ ជាលើកដំបូង។ការដែលក្រុម U១៩ វៀតណាមឈានដល់វង់ពាក់
កណ្ដាលផ្ដាច់ព្រ័ត្រ នៃវគ្គប្រកួត U១៩ ទ្វីបអាស៊ី  តាមនោះដណ្ដើមបានសំបុត្រ
ចូលរួម U២០ World Cup ជាការភ្ញាក់ផ្អើលធំមួយនៃវគ្គប្រកួតលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ