បូលីវីនិងឈីលីដាក់ពាក្យបណ្ដឹងឡើងតុលាការ ICJ អំពីរឿងក្ដីខ្សែផ្លូវចេញទៅសមុទ្រ

បូលីវីនិងឈីលីដាក់ពាក្យបណ្ដឹងឡើងតុលាការ ICJ អំពីរឿងក្ដីខ្សែផ្លូវចេញទៅសមុទ្រ - ảnh 1
សវនាការដំបូងរបស់ ICJ អំពីរឿងក្ដីខ្សែផ្លូវចេញទៅសមុទ្ររវាងបូលីវីនិងឈីលីកាលពីឆ្នាំ២០១៥ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៣ កញ្ញា បូលីវីនិងឈីលីបានស្នើរឲ្យតុលាការយុត្តិធម៌
អន្តរជាតិ (ICJ) បើកសវនាការជំនុំជំរះថ្មី ទាក់ទិនដល់រឿងក្ដីខ្សែផ្លូវចេញទៅសមុទ្រ
រវាង ប្រទេសទាំងពីរនេះ។តំណាងរបស់បូលីវីលោក Eduardo Rodriguez និងតំណាង
 របស់ឈីលីលោក Jose Insulza បានជួបពិភាគ្សាជាមួយប្រធានតុលាការយុត្តិធម៌
អន្តរជាតិទីក្រុងឡាអេលោក Ronny Abraham អំពីការងារទាក់ទិនដល់សវនាការ
ជំនុំជំរះលើកទី២ខាងមុខ។ នាថ្ងៃទី២៤ មេសា ឆ្នាំ២០១៣ La Paz បានដាក់ពាក្យ
បណ្ដឹង Santiago ឡើង តុលាការ ICJ ដើម្បីទាមទារមកវិញនូវខ្សែផ្លូវចេញទៅ
សមុទ្រប៉ាស៊ីហ្វិក ដែលត្រូវ បានបាត់បង់ក្នុងសង្គ្រាមរវាងប្រទេសទាំងពីរកាល
ពីសតវត្សទី១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ