បូលីសថៃបានប្រើឧស្ម័នហៀទឹកភ្នែកដើម្បីរំសាយបាតុករ
(VOVworld)-នាព្រឹកថ្ងៃទី២៦ធ្នូ ប៉ូលីសថៃត្រូវប្រើឧស្ម័នហៀទឹកភ្នែកដើម្បីទប់ ទល់នឹងបាតុករដែលបំផ្លាញសកម្មភាពត្រៀមរៀបចំឲ្យការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក់។
![បូលីសថៃបានប្រើឧស្ម័នហៀទឹកភ្នែកដើម្បីរំសាយបាតុករ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_12_26/images (5).jpg) |
បូលីសថៃបានប្រើឧស្ម័នហៀទឹកភ្នែកដើម្បីរំសាយបាតុករ(http://giacngo.vn/) |
បាតុកររាប់រយនាក់ត្រូវប៉ូលីសរំសាយខណៈដែលសម្រុកចូលអាគាមួយ
ចំនួននៅតំបន់ Dindaeng ជាទីកន្លែងរៀបចំឡើងការបោះឆ្នោតសកលដែល
គ្រោង នឹងធ្វើឡើងនាថ្ងៃទី២កុម្ភៈឆ្នាំ២០១៤ខាងមុខ។ នៅតំបន់ផ្សេងជាច្រើន
ទៀត ប៉ូលីសក៏ត្រូវប្រើគ្រាប់ជ័រដើម្បីទប់ទល់ជាមួយបាតុករផងដែរ។ មជ្ឈដ្ឋាន មន្រ្តីសន្តិសុខថៃឲ្យដឹងថា ប៉ូលីសជាង១ពាន់នាក់ត្រូវបានបញ្ចូនទៅកាន់ទីតាំង
បោះឆ្នោតដើម្បីរក្សាសន្តិសុខ៕