ប៉ូលីសអ៊ីតាលីប៉ះទង្គិចជាមួយជនចំណាកស្រុករាប់រយនាក់នៅទីក្រុង Rome

(VOVWORLD) - នាថ្ងៃទី ២៤ សីហា បណ្ដាការប៉ះទង្គិចរវាងប៉ូលីសនិងជនចំណាក ស្រុកបានកើតមានឡើងនៅទីក្រុង Rome បន្ទាប់ពីកំលាំងប៉ូលីសខំប្រឹងប្រែង រំសាយក្រុមជនចំណាកស្រុកជាជនជាតិ Ethiopia និង Eritrea ដែលបាន បោះតង់ស្នាក់នៅទីលានឯករាជ្យជិតនឹងស្ថានីយ៍មជ្ឈមណ្ឌលរដ្ឋធានី។ 
ប៉ូលីសអ៊ីតាលីប៉ះទង្គិចជាមួយជនចំណាកស្រុករាប់រយនាក់នៅទីក្រុង Rome - ảnh 1 ប៉ូលីសអ៊ីតាលីប៉ះទង្គិចជាមួយជនចំណាកស្រុករាប់រយនាក់នៅទីក្រុង Rome

(VOVworld) – នាថ្ងៃទី ២៤ សីហា បណ្ដាការប៉ះទង្គិចរវាងប៉ូលីសនិងជនចំណាក ស្រុកបានកើតមានឡើងនៅទីក្រុង Rome បន្ទាប់ពីកំលាំងប៉ូលីសខំប្រឹងប្រែង រំសាយក្រុមជនចំណាកស្រុកជាជនជាតិ Ethiopia និង Eritrea ដែលបាន បោះតង់ស្នាក់នៅទីលានឯករាជ្យជិតនឹងស្ថានីយ៍មជ្ឈមណ្ឌលរដ្ឋធានី។ ប៉ូលីសអ៊ីតាលីបានឲ្យដឹងថា៖ បណ្ដាជនចំណាកស្រុកនេះបានគច់ដុំថ្មនិងដប វាយប្រហារទៅលើកំលាំងសន្តិសុខ។ ប៉ូលីសបានបាញ់ទឹកដើម្បីរំសាយក្រុមជន ចំណាកស្រុកនេះ។ មានមុខសញ្ញាចំនួន ២ នាក់ត្រូវចាប់ខ្លួន។ មូលហេតុនៃរឿង ហេតុនេះគឺសមត្ថកិច្ចអ៊ីតាលីមុននេះបានបញ្តេញចេញជនអន្តោប្រវេសន៍ចំនួន ៨០០ នាក់ពីអាគារមួយជិតនឹងស្ថានីយ៍មជ្ឈមណ្ឌលដែលពួកគេបានប្រើប្រាស់ ខុសច្បាប់ក្នុងរយៈពេល ៤ ឆ្នាំ កន្លងទៅ។ ក្រុមជនអន្តោប្រវេសន៍នេះបានបោះ តង់ស្នាក់នៅទីលានឯករាជ្យដើម្បីសម្តែងការប្រឆាំងជំទាស់ ហើយមិនរស់នៅ ទីលំនៅដ្ឋានថ្មីដែលរដ្ឋអំណាចបានរៀបចំឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ