ប៊ុលហ្គារីជានិច្ចកាលបានគាំទ្រការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU

(VOVWORLD) -នាព្រឹកថ្ងៃទី២៨កញ្ញា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ប៊ុលហ្គារី Evgueni Stefanov Stoytchev មកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ  ប្រធានរដ្ឋលោក Tran Dai Quang បានស្នើអោយភាគីទាំងពីរបានរក្សានូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីជំរុញថែមទៀតទំនាក់ទំនង និងវិស័យសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ។
ប៊ុលហ្គារីជានិច្ចកាលបានគាំទ្រការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU - ảnh 1 ប៊ុលហ្គារីជានិច្ចកាលបានគាំទ្រការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU

នាព្រឹកថ្ងៃទី២៨កញ្ញា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ប៊ុលហ្គារី Evgueni Stefanov Stoytchev មកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ  ប្រធានរដ្ឋលោក Tran Dai Quang បានស្នើអោយភាគីទាំងពីរបានរក្សានូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីជំរុញថែមទៀតទំនាក់ទំនង និងវិស័យសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ។ ចំពោះវិស័យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ប្រធានរដ្ឋសង្ឃឹមថា៖ភាគីទាំងពីរដំណើរកិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ប៊ុលហ្គារី ស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ ដោយមានគំរោងការណ៍សហប្រតិបត្តិការជាក់ស្ដែង ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងកំរិតថ្មី។ រីឯឯកអគ្គរដ្ឋទូត Evgueni Stefanov Stoytchev បានឱ្យដឹងថានៅដើមឆ្នាំក្រោយ ប៊ុលហ្គារីនឹងទទួលតួនាទីជាប្រធានប្រធានប្តូរវេណសហភាពអឺរ៉ុបនិងប៊ុលហ្គារីនឹងគាំទ្រដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប-វៀតណាមត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗ។ ភាគីប៊ុលហ្គារីក៏ទន្ទឹងរង់ចាំស្វាគមន៍ប្រធានរដ្ឋ Tran Dai Quang នាពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ