ប៊ុលហ្គារីសន្យាគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU

(VOVWORLD) -នៅក្នុងសន្និសីទនេះ បទអន្តរគមន៍ និងបទសុន្ទរកថារាប់រយរបស់ស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី ក្រសួងសេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងទេសចរណ៍ មហាវិទ្យាល័យ UNWE និងភ្ញៀវអញ្ជើញនានាបានផ្ដល់ជូននូវព័ត៌មានយ៉ាងគ្រប់គ្រាន់។
ប៊ុលហ្គារីសន្យាគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU - ảnh 1 ប៊ុលហ្គារីសន្យាគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU

យោងតាមប្រភពព័ត៏មាននាថ្ងៃទី ៣ មេសា ពីស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារីបានឲ្យដឹងថា៖ ស្ថានទូតបានសហការជាមួយមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ Sofia (UNWE) រៀបចំសន្និសីទ ដោយប្រធានបទ “កិច្ចព្រមព្រៀងពណិជ្ជកម្មសេរី EU- វៀតណាម” ។ សកម្មភាពនេះមានអត្ថន័យដ៏ពិសេស ខណៈពេល ប៊ុលហ្គារីកំពុង ដើរតួនាទីជាប្រធានក្រុមប្រឹក្សាអឺរ៉ុប។ នៅក្នុងសន្និសីទនេះ បទអន្តរគមន៍ និងបទសុន្ទរកថារាប់រយរបស់ស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី ក្រសួងសេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងទេសចរណ៍ មហាវិទ្យាល័យ UNWE និងភ្ញៀវអញ្ជើញនានាបានផ្ដល់ជូននូវព័ត៌មានយ៉ាងគ្រប់គ្រាន់អំពីខ្លឹមសារ ការវិភាគវែកញែកលើឱកាស និងផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) អំពីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម និង EU និយាយរួម និង រវាងវៀតណាមនិង ប៊ុលហ្គារី និយាយរួម ក៏ដូចជាយថាទស្សន៍ជំរុញកិច្ចសហប្រតិបត្តិការ ខណៈពេល EVFTA ចូលជាធរមានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ