បែលហ្ស៊ីកចាប់ឃាត់ខ្លួនជនសង្ស័យទី៩ក្នុងការវាយប្រហារភេរវកម្មនៅបារាំង

បែលហ្ស៊ីកចាប់ឃាត់ខ្លួនជនសង្ស័យទី៩ក្នុងការវាយប្រហារភេរវកម្មនៅបារាំង - ảnh 1
ប៉ូលីសបែលហ្ស៊ីកដំណើរការយុទ្ធនាគារវាយឆ្មក់ភេរវករនៅទីក្រុង Brussels (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២៤ ធ្នូ អយ្យករបែលហ្ស៊ីកបានឲ្យដឹងថា ប៉ូលីសប្រទេសនេះ
បានរកឃើញនិងចាប់ឃាត់ខ្លួនបុរសម្នាក់ដែលជាប់សង្ស័យទាក់ទិនដល់ការវាយ
ប្រហារភេរវកម្មនៅរដ្ឋធានីប៉ារីសរបស់បារាំងនាយប់ថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ។ដូច្នេះ
រហូតដល់ពេលនេះ បែលហ្ស៊ីកបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ដែលទាក់
ទិនដល់ការវាយប្រហារភេរវកម្មនេះ។ជនសង្ស័យដែលទើបនឹងបានចាប់ឃាត់ខ្លួន
នាថ្ងៃទី២២ ធ្នូ នេះជាជនជាតិបែលហ្ស៊ីកឈ្មោះ Abdoullah C មាន អាយុ៣០ឆ្នាំ។
តាមអយ្យករបែលហ្ស៊ីកថា មុខសញ្ញានេះត្រូវជាប់សង្ស័យទាក់ទង ច្រើនលើក
ច្រើនសារជាមួយ Hasna Ait Boulahcen ដែលជាបងប្អូនជីដូនមួយរបស់ Abdenhamid
Abbaoud ជាមេគំនិតមួយនាក់ក្នុងចំណោមមេគំនិតឈរនៅ ខាងក្រោយការវាយ
ប្រហារភេរវកម្មនៅទីក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ