ប៊ែលហ្សិកព្រមានថាខ្មាន់កាំភ្លើង IS បន្តទៅកាន់អឺរ៉ុប

ប៊ែលហ្សិកព្រមានថាខ្មាន់កាំភ្លើង IS បន្តទៅកាន់អឺរ៉ុប - ảnh 1
ក្រុមភេរវកម្ម IS (រូបថត៖AP)

(VOVworld) - ប៉ូលីសប៊ែលហ្សិកនាថ្ងៃទី១៥ មិថុនា ទទួលបានការព្រមានពីមជ្ឈ
មណ្ឌលប្រឆាំងភេរវកម្មប្រទេសនេះស្ដីអំពីការដែលក្រុមខ្មាន់កាំភ្លើងមួយនៃអង្គការ
រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនាពេលកន្លងមកបានចាកចេញពីស៊ីរីដើម្បីទៅកាន់អឺរ៉ុប
​ សំដៅអនុវត្តន៍ការវាយប្រហារនៅបារាំងនិងប៊ែលហ្សិក។ការព្រមាននេះ ត្រូវបាន
នាំចេញ២ថ្ងៃក្រោយពីសមាជិកស្មោះត្រង់ជាមួយ IS មួយនាក់បាន សម្លាប់ប្ដីប្រពន្ធ
ប៉ូលីសបារាំងនៅផ្ទះរបស់គេនៅតំបន់ជាយទីក្រុងប៉ារីស និង៤ថ្ងៃក្រោយពីកើត
មានឡើងការបាញ់រះដ៏បង្ហូឈាមនៅក្លឹបរាត្រីសំរាប់មនុស្ស ស្រឡាញ់ភេទដូចគ្នា
នៅទីក្រុង Orlando រដ្ឋ Florida ប្រទេសអាមេរិក ដែល IS ប្រកាសថា ជនដៃដល់គឺជា
សមាជិកស្មោះត្រង់មួយនាក់នៃអង្គការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ