បែលហ្ស៊ីកស្នើឲ្យ EU បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងនឹងចលនាសង្គ្រមសាសនាជ្រុលនិយម


បែលហ្ស៊ីកស្នើឲ្យ EU បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងនឹងចលនាសង្គ្រមសាសនាជ្រុលនិយម - ảnh 1
បែលហ្ស៊ីកស្នើឲ្យ EU បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងនឹងចលនាសង្គ្រមសា
សនាជ្រុលនិយម (Image: Vietnam+)

(VOVworld) – នាថ្ងៃទី​១ មិថុនា នាយករដ្ឋមន្ត្រីបែលហ្ស៊ីក លោក Elio Di Rupo បានស្នើឲ្យសហភាពអឺរ៉ុប (EU) បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងនឹង
ចលនា សង្គ្រមសាសនាជ្រុលនិយម។ ថ្លែងមតិបន្ទាប់ពីការដែល បារាំងបាន
ចាប់ឃុំខ្លួន ជនសង្ស័យក្នុងការបាញ់កាំភ្លើងនៅសារមន្ទីហ្ស៊ីបនៅទីក្រុង Brussels
របស់បែលហ្ស៊ីក ដែលធ្វើឲ្យមនុស្សចំនួន ៤ នាក់ត្រូវស្លាប់ នាសប្តាហ៍កន្លងមក
លោក Di Rupo បានស្នើឲ្យបង្កើនការងារតាមដានត្រួតពិនិត្យនិងដាក់ទណ្ឌកម្ម
ចំពោះចលនាជ្រុលនិយមនៅបែលហ្ស៊ីកនិង EU។ ក្រៅពីនោះ លោក Di Rupo ក៏បានអំពាវនាវបង្កើនកិច្ចសហ ប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមាជិក EU សំដៅគ្រប់គ្រងជនដែលបានចូលរួម សង្គ្រាមសាសនានៅស៊ីរីផងដែរ។ ក្នុងពេល
នោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ីក លោកស្រី​ Annemie Turtelboom បានឲ្យដឹង
ថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះចង់ពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេស
EU អំពីបញ្ហាយុវជនអឺរ៉ុបចលរួមចលនាជ្រុលនិយមនៅស៊ីរីក្នុងសន្និសីទរដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃនិងយុត្តិធម៌ EU ដែលនឹង ប្រព្រឹត្តទៅ នៅ Luxembourg  នាថ្ងៃទី ៥
មិថុនា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ