ប៊ែលហ្សិកអនុញ្ញាតឲ្យធ្វើបត្យាប័នជនសង្ស័យក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសទៅកាន់បារាំង

ប៊ែលហ្សិកអនុញ្ញាតឲ្យធ្វើបត្យាប័នជនសង្ស័យក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសទៅកាន់បារាំង - ảnh 1
Salah Abdeslam ត្រូវចាប់ខ្លួននៅប៊ែលហ្សិកនាថ្ងៃទី១៨ មិនា កន្លងទៅ (រូបថត៖Telegraph)

(VOVworld) - នាថ្ងៃទី៣១ មិនា ការិយាល័យព្រះរាជអាជ្ញាសហរដ្ឋប៊ែលហ្សិក បាន
ឲ្យដឹងថា សមត្ថកិច្ចប្រទេសនេះបានអនុម័តលើការធ្វើបត្យាប័នឈ្មោះ Salah
Abdeslam ដែលជាជនសង្ស័យស្នូលក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស
កាលពីខែវិច្ចិកាឆ្នាំ២០១៥ទៅកាន់បារាំង។មុននោះ មេធាវីរបស់ Abdeslam បានឲ្យ
ដឹងថា បុរសរូបនេះបានយល់ព្រមជាមួយការធ្វើបត្យាប័នហើយនឹងសហប្រតិបតិ្ត
ការជាមួយស្ថាប័នស៊ើបអង្កេតនៅបារាំង។រដ្ឋមន្រ្តីយុត្តិធម៌បារាំងលោក Jean-
Jacques Urvoas បានឲ្យដឹងថា ការធ្វើបត្យាប័ននេះគ្រោងនឹងបានអនុវត្តន៍ក្នុងរយៈ
ពេល១០ថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ