បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាយេម៉ែនជូបប្រជុំជាមួយមេដឹកនាំ Houthi

(VOVWORLD) -បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាយេម៉ែន លោក Martin Griffiths ទើបនឹងមានជំនួបជាមួយមេដឹកនាំកងកម្លាំង Houthi លោក Abdulmalik al-Huthi ក្នុងការខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅទីក្រុងកំពង់ផែ Hodeida ដែលនាបច្ចុប្បន្ន កងកម្លាំង Houthi កំពុងត្រួតត្រា។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាយេម៉ែនជូបប្រជុំជាមួយមេដឹកនាំ Houthi  - ảnh 1 បេសកជនពិសេសរបស់អង្គការសហប្រជាជាតិលើយេម៉ែនលោក Martin Griffiths (ឆ្វេង) និងតំណាងរបស់ Houthi លោក Faisal Amin Abu-Rass បានជួបគ្នានៅ Sanaa  Yemen កាលពីថ្ងៃទី ២ខែកក្កដា។ (រូបថត: AFP / TTXVN)

ថ្លែងមតិនាថ្ងៃទី ៤ កក្កដា លោក Griffiths បានឲ្យដឹថា៖រាល់សារដែលលោកទទួលបាននៅក្នុងការចរចានានា គឺសុទ្ធតែមានចរិតលក្ខណៈវិជ្ជមាន និងស្ថាបនា។ ភាគីទាក់ទិននានាបានពិភាក្សាអំពីគោលគំនិតជាក់ស្ដែងដើម្បីឆ្ពោះទៅការឈានទៅសន្តិភាពផងដែរ។

យោងតាម បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាយេម៉ែនបានឲ្យដឹងថា៖ ការរកឃើញដំណោះស្រាយសម្រាប់ជម្លោះនៅ Hodeida អាចបង្កើនឡើងលក្ខខ័ណ្ឌវិជ្ជមាន ដើម្បីដាក់ឲ្យដំណើការឡើងវិញរាល់ការចរចានយោបាយឲ្យបានឆាប់ៗនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ