បេសកជនពិសេសអន្តរជាតិថ្មីទទួល បន្ទុកស៊ីរី

បេសកជនពិសេសអន្តរជាតិថ្មីទទួល បន្ទុកស៊ីរី   - ảnh 1
បេសកជនពិសេសអន្តរជាតិថ្មីអំពីស៊ីរី(​ image:Internet)
Vov-អតិតរដ្ឋមន្រ្តីការបរទេសអាល់ហ្សេរី  Lakhdar Brahimi នឹង​កាន់តំណែងជា បេសកជនពិសេសរួម​របស់អង្គការសហប្រជាជាតិ​នឹងសំព័ន្ធអារ៉ាប់(AL)ទទួល បន្ទុក
ស៊ីរី​​  ជំនួសលោក KofiAnnan​ ចាប់ពីថ្ងៃទី​៣១សីហាខាងមុខនេះ។​លោក   Brahimi
អាយុ​៧៨ឆ្នាំ​​ ធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីការបរទេសអាល់ហ្សេរី​ ពីឆ្នាំ ១៩៩១​​ដល់ឆ្នាំ​
១៩៩៣  ​ជាបេសកជនពិសេស​អង្គការសហប្រជាជាតិនៅអាហ្វហ្គា នីស្ថាន​ក្រោយពី
ការវាយប្រហារភេរវកម្ម​​​​​​ទី​១១​កញ្ញា​ឆ្នាំ​២០០១​នៅអាមេរិក​​​ បេសកជនពិសេសនៅ
អ៊ីរ៉ាក់​ក្នុងសង្គ្រាមដោយអាមេរិកបំផុសនាឆ្នាំ​២០០៣​នឹងជា បេសកជនពិសេសរបស់
 AL នៅលីប៉ី​កាលពីបណ្តាឆ្នាំទី​៨០​នៃសតវត្សមុន។ តាមផែនការ សេចក្តីសំរេចចុង
ក្រោយអំពីការតែងតាំងលោក Brahimi​ នឹងបាន លើកឡើងនៅក្នុងកិច្ចប្រជុំ​របស់
ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី​១៦​សីហាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ