បេសកជនពិសេសអាមេរិកទៅកាន់កូរ៉េខាងត្បូងមុននឹងជំនួបកំពូលអន្តរកូរ៉េ

(VOVWORLD) - នាថ្ងៃទី១៥ កញ្ញា បេសកជនពិសេសទទួលបន្ទុកបញ្ហាកូរ៉េលោក Stephen Biegun បានវិលត្រឡប់ទៅទីក្រុងសេអ៊ូលវិញ។ ដំណើរទស្សនកិច្ចលើកទី២ក្នុង មួយសប្ដាហ៍នៅកូរ៉ខាងត្បូងនេះ ប្រព្រឹត្តទៅតែប៉ុន្មានថ្ងៃមុននឹងជំនួបកំពូលលើក ទី៣ក្នុងឆ្នាំនេះរវាងថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំងពីរ។ លោក Biegun គ្រោងនឹង ជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងក្នុងរយៈពេល២ថ្ងៃ។
បេសកជនពិសេសអាមេរិកទៅកាន់កូរ៉េខាងត្បូងមុននឹងជំនួបកំពូលអន្តរកូរ៉េ - ảnh 1 បេសកជនពិសេសទទួលបន្ទុកបញ្ហាកូរ៉េលោក Stephen Biegun (រូបថត៖ Yonhap)


តាមការគ្រោងទុក ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និង មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un នឹងអញ្ជើញជួបគ្នានៅក្នុងជំនួបកំពូល លើកទី៣នៅទីក្រុងព្យុងយ៉ាងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ កញ្ញាខាងមុខ។ ជំនួប នេះត្រូវបានចាត់ទុកថា នឹងផ្ដោតទៅលើបញ្ហាលុបបំបាត់អាវុធ នុយក្លេអ៊ែរនិង ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ។

        ក្នុងពេលនោះ នាយប់ថ្ងៃទី១៤ កញ្ញា អាមេរិកបានអំពាវនាវឲ្យរៀបចំកិច្ច ប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាអ.ស.ប ដើម្បីទប់ទល់នឹងប្រការដែលវ៉ាស៊ីនតោន ហៅថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយចំនួនសំដៅធ្វើឲ្យចុះខ្សោយ និងរារាំងការអនុវត្តបទដាក់ទណ្ឌកម្មចំពោះស.ប.បកូរ៉េ។ តាមក្រុមបេសកកម្ម ប្រចាំអ.ស.បឲ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ កញ្ញា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ