បេសកជនសន្តិភាពរបស់អាមេរិកទៅកាន់អាហ្វហ្គានីស្ថាន

(VOVWORLD) -នាថ្ងៃទី ៧ ខែតុលា បេសកជនជាន់ខ្ពស់របស់អាមេរិក លោក Zalmay Khalilzad បានទៅកាន់រដ្ឋធានី Kabul ប្រទេសអាហ្វហ្គានីស្ថានដើម្បីចរចាជាមួយថ្នាក់ដឹកនាំនៃប្រទេសនេះ។ 

នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Zalmay Khalilzad ទៅកាន់អាហ្វហ្គានីស្ថាន ចាប់តាំងពីពេលដែលលោកដឹកនាំកិច្ចប្រឹងប្រែងសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់។ ដំណើរទស្សនកិច្ចរបស់លោក Zalmay Khalilzad ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរដ្ឋធានី Kabul ទីក្រុង Baghdad និងអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅក្នុងបរិបទដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងសហគមន៍អន្តរជាតិបានពង្រឹងការខិតខំប្រឹងប្រែង សំដៅបញ្ចប់សង្គ្រាមរយៈពេល 17 ឆ្នាំមក នៅប្រទេសនេះ។

កាលពីសប្តាហ៍មុនរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា បេសកជនជាន់ខ្ពស់របស់អាមេរិក លោក Zalmay Khalilzad ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន អេមីរ៉ាតអារ៉ាប់រួម (UAE) អារ៉ាប់ប៊ីសាអូឌីត និង កាតា  ក្នុងរយៈពេល 10 ថ្ងៃ សំដៅរួមសហការគ្នា និងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីនាំតាលីបង់ចូលអង្គុយតុចរចាវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ