បស្ចឹមប្រទេសមួយចំនួនណែនាំពលរដ្ឋឱ្យត្រលប់ចូលស្រុក កំណើត។

                       

បស្ចឹមប្រទេសមួយចំនួនណែនាំពលរដ្ឋឱ្យត្រលប់ចូលស្រុក កំណើត។ - ảnh 1
ផ្សែង ហ៊ុយបង្កឡើងដោយការប្រយុទ្ធគ្នានៅអាកាសយានដ្ឋានTripoli ប្រទេសលីប៊ី
( រូបថត អិនធឺណែត)

Vovworld-នាថ្ងៃទី២៧កក្កដាអេហ្ស៊ីបនិង បស្ចឹម​ប្រទេសមួយចំនួន​បានអំពាវនាវឲ្យ​ពលរដ្ឋខ្លួនចាកចេញពីលីបីត្រលប់​ចូល​ស្រុកកំណើត​ដោយ​ការ​ប្រយុទ្ធ​គ្នា​រវាងកងទ័ព
រដ្ឋាភិបាលជាមួយបណ្តាជនប្រដាប់អាវុធនៅ​រដ្ឋធានី​Tripoli និងទីក្រុងBenghazi
ប្រទេស​លីប៊ីនេពេលកន្លងទៅធ្វើឲ្យមនុស្សចំនួន១៥០នាក់ត្រូវស្លាប់។ ​ប្រទេស​ជា​
ច្រើន​មាន​ជាអាទិ៍អាមេរិក អង់គ្លេស អាល្លឺម៉ង់​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្លួន​ទាំង​អស់
 ចាក​ចេញ​ពី​ប្រទេស​លីប៊ីឆាប់កាលណាល្អកាលនោះបន្ទាប់ពី ពី​ក្បួន​រថយន្ត​ឯកអគ្គរដ្ឋ
ទូត​អង់គ្លេស​រង​ការ​វាយប្រហារ​នៅ​រដ្ឋធានី​Tripoli។អង្គការសហប្រជាជាតិក៍​បាន
 ជម្លៀស​បុគ្គលិក​ការទូតរបស់ ខ្លួនពី​ ប្រទេស​លីប៊ីនេះផងដែរ។បែលហ្សិក​ ព្រមទាំង​
បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​ទៀត​អេស្ប៉ាញ ហូឡង់ ព័រទុយហ្កាល់​ ន័រវេស
 ដាណឺម៉ាក ស្វីស .បាន​ចេញ​សេចក្តី​ណែនាំ​នេះ​ដូច​គ្នា តាំង​ពី​ថ្ងៃ​ទី ១៦​កក្កដា​មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ