ប៉ូឡូញនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់វៀតណាម

(VOVWORLD) - ទន្ទឹមនឹងនោះ ស្ថានទូតប៉ូឡូញប្រចាំនៅវៀតណាមនឹងទទួលថ្នាំបង្ការកូវីដ ១៩ ប្រហែល ១.០០០ ដូស សម្រាប់បុគ្គលិកប៉ូឡូញដែលកំពុងធ្វើការនិងពលរដ្ឋប៉ូឡូញដែលកំពុងរស់នៅប្រទេសវៀតណាម។

រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីប៉ូឡូញ Michał Dworczyk បានឲ្យដឹងថា រដ្ឋាភិបាល ប៉ូឡូញនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់វៀតណាមដោយឈរលើគោលការណ៍មិនរកប្រាក់ចំណេញ។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប៉ូឡូញ Nguyen Hung បញ្ហាវ៉ាក់សាំងគឺជាខ្លឹមសារមួយនៃការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីប៉ូឡូញ Mateusz Morawiecki និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃទី ១៧ ខែសីហា។ គំនិតផ្តួចផ្តើមរបស់ក្រុមសមាជិកសភាប៉ូឡូញ-វៀតណាមនិងសមាគមមិត្តភាពប៉ូឡូញ-វៀតណាមគាំទ្រដោយឯកអគ្គរដ្ឋទូត ប៉ូឡូញប្រចាំនៅវៀតណាម លោក Wojciech Gerwel និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេស ប៉ូឡូញ Nguyen Hung ដោយបំណងផ្ទេប្រគល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីវ៉ាក់សាំងដែលនៅសល់របស់ប៉ូឡូញ។ ទន្ទឹមនឹងនោះ ស្ថានទូតប៉ូឡូញប្រចាំនៅវៀតណាមនឹងទទួលថ្នាំបង្ការកូវីដ ១៩ ប្រហែល ១.០០០ ដូស សម្រាប់បុគ្គលិកប៉ូឡូញដែលកំពុងធ្វើការនិងពលរដ្ឋប៉ូឡូញដែលកំពុងរស់នៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ