បេឡារុសបណ្តេញឯកអគ្គរដ្ឋទូតបារាំង

(VOVWORLD) - អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំទីក្រុងមីនស៍បានបញ្ជាក់ថា ក្រសួងការបរទេសបេឡារុសបានធ្វើសំណើទៅឯកអគ្គរដ្ឋទូត Nicolas de Lacoste ប៉ុន្តែមិនបានផ្តល់ហេតុផលញាំងឲ្យមានការសម្រេចចិត្តនេះទេ។

នៅថ្ងៃទី ១៧ ខែតុលា ស្ថានទូតបារាំងប្រចាំនៅបេឡារុសបានប្រកាសថាឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ បានចាកចេញពីបេឡារុសបន្ទាប់ពីអាជ្ញាធរមីនស៍បានតម្រូវឲ្យលោកចាកចេញមុនថ្ងៃទី ១៨ ខែតុលា។ អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំទីក្រុងមីនស៍បានបញ្ជាក់ថា ក្រសួងការបរទេសបេឡារុសបានធ្វើសំណើទៅឯកអគ្គរដ្ឋទូត Nicolas de Lacoste ប៉ុន្តែមិនបានផ្តល់ហេតុផលញាំងឲ្យមានការសម្រេចចិត្តនេះទេ។

យោងតាមសារព័ត៌មានបេឡារុស ឯកអគ្គរដ្ឋទូតលោក Nicolas de Lacoste ត្រូវបានបណ្តេញចេញដោយសារតែលោកមិនធ្លាប់ជូនសាតាំងចំពោះប្រធានាធិបតីបេឡារុសលោក Alexander Lukashenko។ យោងតាមស្ថានទូតបារាំងលោក Nicolas de Lacoste គ្រាន់តែផ្តល់សារតាំងជូនរដ្ឋមន្ត្រីការបរទេសបេឡារុសលោក Vladimir Makei ប៉ុណ្ណោះ។

សូមគូសបញ្ជាក់ថា ប្រទេសបារាំងនិងប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ជាច្រើនទៀតមិនទទួលស្គាល់ជ័យជម្នះរបស់ Alexander Lukashenko នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែសីហាឆ្នាំ ២០២០ នៅបេឡារុសទេ។ មុននោះ លោក Alexander Lukashenko បានចោទប្រកាន់រដ្ឋាភិបាលនៃប្រទេសលោកខាងលិចដែលព្យាយាមញុះញង់ឱ្យមានអំពើហិង្សាដើម្បីផ្តួលរំលំរដ្ឋាភិបាលបេឡារុស។ ថ្មីៗនេះបេឡារុសក៏បានផ្តាច់ទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិចជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ