បេឡារុស្សមានបំណងចង់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម

(VOVWORLD) - ថ្លែងក្នុងជំនួបនេះ លោកប្រធានាធិបតី Lukashenko បានបញ្ជាក់ថា បេឡារុស្ស តែងតែបង្កើនយ៉ាងសកម្មនូវការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយវៀតណាម មិន ត្រឹមតែដោយសារប្រជាជនបេឡារុសស្រឡាញ់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែម ទាំងដោយសារតែប្រទេសទាំងពីរមានផលប្រយោជន៍រួមក្នុងវិស័យសេដ្ឋកិច្ចទៀតផង។ 

បេឡារុស្សមានបំណងចង់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម - ảnh 1ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko។ (រូបថត៖ Sputnik)
ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko នាថ្ងៃទី ២៩ មិនា បាន អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបេឡារុស្ស លោក Nguyen Van Ngu ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពីទំនាក់ទំនងទ្វេភាគី និងយថាទស្សន៍សម្រាប់ ការអភិវឌ្ឍវិស័យសហប្រតិបត្តិការថ្មីៗ។
ថ្លែងក្នុងជំនួបនេះ លោកប្រធានាធិបតី Lukashenko បានបញ្ជាក់ថា បេឡារុស្ស តែងតែបង្កើនយ៉ាងសកម្មនូវការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយវៀតណាម មិន ត្រឹមតែដោយសារប្រជាជនបេឡារុសស្រឡាញ់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែម ទាំងដោយសារតែប្រទេសទាំងពីរមានផលប្រយោជន៍រួមក្នុងវិស័យសេដ្ឋកិច្ចទៀតផង។ លោកប្រធានាធិបតី Lukashenko បានបញ្ជាក់ថា បេឡារុស្សត្រៀមខ្លួនជាស្រេចផ្តល់ បច្ចេកវិទ្យារបស់ខ្លួនដល់វៀតណាម ជួយឧបត្ថម្ភការកសាងសហគ្រាសថ្មី ហើយ "បង្កើតឡើងសាជីវកម្មសម្រាប់ការផលិត ផលិតផលបច្ចេកទេស។" តាមនោះ បេឡារុស្សក៏ត្រៀមខ្លួនជាស្រេចពង្រីកការផ្គត់ផ្គង់ផលិតផលស្បៀងអាហារ និងជីដល់ វៀតណាម។
បន្ទាប់ពីជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបេឡារុស លោក Nguyen Van Ngu បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុក។ លោកឯកអគ្គរដ្ឋទូតបាន សង្កត់ធ្ងន់ថា បេឡារុស្ស និង វៀតណាមមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ហើយអាចទាញយកប្រយោជន៍ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងទ្វេដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ