ប៉ាឡេស្ទីន និងអ៊ីស្រាអែល តភ្ជាប់កិច្ចសហប្រតិបត្តិការស៊ីវិលនិងសន្តិសុខឡើងវិញ

(VOVWORLD) - នាថ្ងៃទី ១៧ ខែវិច្ឆិកា អាជ្ញាធរប៉ាឡេស្ទីន (PA) បានឲ្យដឹងថានឹងតភ្ជាប់កិច្ចសហប្រតិបត្តិការសន្តិសុខនិងស៊ីវិលឡើងវិញ ជាមួយអ៊ីស្រាអែលនៅតំបន់វេសប៊ែង (West Bank) បន្ទាប់ពី “ទំនាក់ទំនងនយោបាយ” របស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas។ 
ប៉ាឡេស្ទីន និងអ៊ីស្រាអែល តភ្ជាប់កិច្ចសហប្រតិបត្តិការស៊ីវិលនិងសន្តិសុខឡើងវិញ - ảnh 1 នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក Mohammed Shtayye  (រូបថត៖ AP)

PA បានបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយ     អ៊ីស្រាអែលចាប់តាំងពីខែឧសភាកន្លងមក បន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែលបានប្រកាសផែនដាក់បញ្ចូលមួយចំណែកបន្ថែមនៅតំបន់វេសប៊ែងដែលទន្ទ្រានកាន់កាប់។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ផែនការនេះត្រូវបានបង្កកតែម្តង។

នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក Mohammed Shtayye បានឲ្យដឹងថាការសម្រេចចិត្តតភ្ជាប់ឡើងវិញនូវកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលបានធ្វើឡើង បន្ទាប់ពីលោក Abbas បានទទួលលិខិតពីអ៊ីស្រាអែលដោយបានអះអាងថានៅតែធ្វើតាមការសន្យាក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយ    ប៉ាឡេស្ទីន។ យោងទៅតាមលោកបានឲ្យដឹងងា នេះគឺជាជំហានដ៏សំខាន់និងមានទិសដៅត្រឹមត្រូវ ដោយមានអន្តរាគមន៍ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ