ប៉ាឡេស្ទីន៖ ភាពតានតឹងអាចផ្ទុះជម្លោះនៅតំបន់ត្រើយខាងលិច

(VOVWORLD) -PA ក៏បាន ចោទប្រកាន់ហាម៉ាស់និងចលនាដទៃទៀតនៅតំបន់ Gaza ពីបទស្វែងរក វិធីញុះញង់ជនប៉ាឡេស្ទីន នៅត្រើយខាងលិច ធ្វើបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែល។ 
ប៉ាឡេស្ទីន៖ ភាពតានតឹងអាចផ្ទុះជម្លោះនៅតំបន់ត្រើយខាងលិច - ảnh 1 ប៉ាឡេស្ទីន៖ ភាពតានតឹងអាចផ្ទុះជម្លោះនៅតំបន់ត្រើយខាងលិច

នាថ្ងៃទី ២៧ ខែមិនាក្រុមមន្ត្រីរដ្ឋអំណាច ប៉ាឡេស្ទីន (PA) នៅ Ramallah បានព្រមានថាភាពតានតឹងដែលកើនឡើងនៅត្រើយខាងលិចអាចផ្ទុះឡើងជាការបះបោរថ្មីប្រឆាំងនឹងអ៊ីស្រាអែល ជាពិសេសនៅពេលប្រជាជនប៉ាឡេស្ទីនកំពុងរៀបចំពិធីរំលឹកខួបទិវាដីធ្លី ថ្ងៃទី ៣០ មិនា ខាងមុខ។

លើសពីនេះទៅទៀត PA ក៏បាន ចោទប្រកាន់ហាម៉ាស់និងចលនាដទៃទៀតនៅតំបន់ Gaza ពីបទស្វែងរក វិធីញុះញង់ជនប៉ាឡេស្ទីន នៅត្រើយខាងលិច ធ្វើបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែល។ តាមក្រុមមន្ត្រីប៉ាឡេស្ទីនថាហាម៉ាសកំពុង រកវិធីបង្វែរការយកចិត្តទុកដាក់របស់ប្រជាជនប៉ាឡេស្ទីនអំពីបណ្ដាបញ្ហានៅតំបន់ Gaza តាមរយៈការញុះញង់ជនប៉ាឡេស្ទីននៅត្រើយខាងលិចធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ