ប៉ាឡេស្ទីន ហ្ស៊កដានី និងអេហ្ស៊ីប ឯកភាពបង្កើតគណៈកម្មការចម្រុះមួយដើម្បីគាំទ្រដល់កិច្ចប្រជុំស្តីពីសន្តិភាពអន្តរជាតិ

(VOVWORLD) - ប៉ាឡេស្ទីនបានឯកភាពជាមួយប្រទេសហ្សកដានី និងអេហ្ស៊ីប ក្នុងការបង្កើត      គណៈកម្មាធិការចម្រុះមួយ ដើម្បីជួយគាំទ្រដល់ការកោះប្រជុំកិច្ចសន្តិភាពអន្តរជាតិ សំដៅដោះស្រាយបញ្ហាជម្លោះនៅតំបន់មជ្ឈឹមបូព៌ា។
ប៉ាឡេស្ទីន ហ្ស៊កដានី និងអេហ្ស៊ីប ឯកភាពបង្កើតគណៈកម្មការចម្រុះមួយដើម្បីគាំទ្រដល់កិច្ចប្រជុំស្តីពីសន្តិភាពអន្តរជាតិ - ảnh 1 អ៊ីស្រាអែលតាំងទីលំនៅ Givat Hamatos នៅយេរូសាឡិមខាងកើត (រូបថត៖ AFP / VNA)

នាថ្ងៃទី ១ ខែធ្នូ អនុប្រធានគណបក្ស Fatah លោក Mahmoud al-Aloul បានឲ្យដឹងថា ប៉ាឡេស្ទីនបានឯកភាពជាមួយប្រទេសហ្សកដានី និងអេហ្ស៊ីប ក្នុងការបង្កើត      គណៈកម្មាធិការចម្រុះមួយ ដើម្បីជួយគាំទ្រដល់ការកោះប្រជុំកិច្ចប្រជុំសន្តិភាពអន្តរជាតិ សំដៅដោះស្រាយបញ្ហាជម្លោះនៅតំបន់មជ្ឈឹមបូព៌ា។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅទីក្រុងរ៉ាម៉ាឡាឡា លោក Mahmoud al-Aloul វ បានបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការចម្រុះនេះ “ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់ប៉ាឡេស្ទីន សំដៅរក្សាចក្ខុវិស័យនៃដំណោះស្រាយបញ្ហារដ្ឋ ២” ។

យោងតាមលោក al-Aloul គណៈកម្មាធិការចម្រុះនេះនឹងជំរុញគំនិតផ្តួចផ្តើមរបស់ប៉ាឡេស្ទីន ក្នុងការរៀបចំកិច្ចប្រជុំសន្តិភាពអន្តរជាតិ នៅដើមឆ្នាំក្រោយនិងអំពាវនាវឱ្យមានការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីស្តារការចរចាសន្តិភាពស្តីពីដំណោះស្រាយរដ្ឋពីរឡើង វិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ