ប៉ាឡេស្ទីនក្លាយទៅជាសមាជិកជាផ្លូវការរបស់ Interpol

(VOVWORLD) - នាថ្ងៃទី ២៧ កញ្ញា អង្គការប៉ូលីសព្រហ្មទ័ណ្ឌអន្តរជាតិ (Interpol) បាន ជូនដំណឹងថា៖ ប៉ាឡេស្ទីនបានក្លាយទៅជាប្រទេសជាសមាជិកផ្លូវការមួយនៃអង្គការ នេះតាមសំណើររបស់រដ្ឋអំណាចប៉ាឡេស្ទីន។ 
ប៉ាឡេស្ទីនក្លាយទៅជាសមាជិកជាផ្លូវការរបស់ Interpol  - ảnh 1 ប៉ាឡេស្ទីនក្លាយទៅជាសមាជិកជាផ្លូវការរបស់ Interpol 

(VOVworld) – នាថ្ងៃទី ២៧ កញ្ញា អង្គការប៉ូលីសព្រហ្មទ័ណ្ឌអន្តរជាតិ (Interpol) បាន ជូនដំណឹងថា៖ ប៉ាឡេស្ទីនបានក្លាយទៅជាប្រទេសជាសមាជិកផ្លូវការមួយនៃអង្គការ នេះតាមសំណើររបស់រដ្ឋអំណាចប៉ាឡេស្ទីន។ រួមជាមួយប៉ាឡេស្ទីន ប្រទេសប្រជុំកោះ Solomon ក៏ត្រូវបានទទួលស្គាល់ជាសមាជិកនៃអង្គការនេះផងដែរ។ រដ្ឋមន្ត្រីការបរ ទេសប៉ាឡេស្ទីន លោក Riyad al-Maliki ហៅព្រឹត្តិការណ៍នេះគឺជាជ័យជំនះមួយរបស់ ប៉ាឡេស្ទីន។ ប៉ាឡេស្ទីនអះអាងជាថ្មីម្តងទៀតនឹងប្រតិបត្តិតាមភារកិច្ចអន្តរជាតិក៏ដូចជា រួមវិភាគទានក្នុងការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសនិងពង្រឹងច្បាប់អន្តរជាតិ។ ក្នុង សេចក្តីប្រកាសនាថ្ងៃដដែល ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានរិះគន់សេចក្តីសម្រេចរបស់ Interpol ហើយចាត់ទុកថា៖ ប្រការនេះនឹងធ្វើឲ្យ ខ្សោយសមត្ថភាពប្រឆាំងភេរវកម្មរបស់ស្ថាប័នប៉ូលីសពិភពលោកនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ