ប៉ាឡេស្ទីនចោទប្រកាន់អ៊ីស្រាអែលពីបទបន្តពង្រីកការតាំងទីលំនៅ នៅតំបន់ West Bank

(VOVWORLD) - នៅថ្ងៃទី ៣ ខែតុលា អគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Saeb Erekat បានឲ្យដឹងថាអ៊ីស្រាអែលនៅតែអនុវត្តន៍ផែនការដាក់បញ្ជូលទឹកដីនៅតំបន់ West Bank តាមរយៈការពង្រីកការតាំងទីលំនៅ។

 

ប៉ាឡេស្ទីនចោទប្រកាន់អ៊ីស្រាអែលពីបទបន្តពង្រីកការតាំងទីលំនៅ នៅតំបន់ West Bank - ảnh 1 ទិដ្ឋភាពនៃការតាំងទីលំនៅរបស់អ៊ីស្រាអែល (រូបថត៖ AFP / VNA)

លោក Erekat បានបញ្ជាក់ថាផែនការសាងសង់ផ្ទះថ្មីចំនួន ៥.៤០០ ខ្នងរបស់អ៊ីស្រាអែល គឺជាសកម្មភាពមួយ សំដៅអនុវត្តន៍ជាក់ស្ដែងផែនការដាក់បញ្ជូលទឹកដីរបស់ខ្លួន ហើយរដ្ឋជ្វីហ្វនេះមិនបានបញ្ឈប់ផែនការដូចដែលបានបញ្ជាក់ពីមុនទេ។ លោក Erekat បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យទទួលខុសត្រូវចំពោះបញ្ហានេះ ក៏ដូចជាការរំលោភលើសេចក្ដីសម្រេចចិត្តអន្តរជាតិ។ លោកបន្តថា សកម្មភាពទាំងនេះរបស់អ៊ីស្រាអែលអាចបង្កឲ្យមានអំពើហឹង្សា ភាពវឹកវរ ការបង្ហូរឈាម និងជ្រុលនិយមនៅមជ្ឈឹមបូព៌ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ