|
នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Rami Hamdallah នៅសន្និសីទកាសែតនៅទីប្រជុំជន Ramallah ត្រើយខាងលិច កាលពីថ្ងៃទី២៤ ឧសភា (រូបថត៖EPA/TTXVN) |
(VOVworld) - នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Rami Hamdallah នាថ្ងៃទី១៥
សីហា បានថ្កោលទោសនូវផែនការរបស់អ៊ីស្រាអ៊ែលដោយទន្ទ្រានកាន់កាប់ដីធ្លី
របស់ប៉ាឡេស្ទីនដើម្បីបង្កើតតំបន់ប្រជុំជនថ្មីនៅត្រើយខាងលិច។តាមក្រសួងសាង
សង់និងលំនៅដ្ឋាននៅអ៊ីស្រាអ៊ែលថា តំបន់ប្រជុំជនថ្មីនេះនឹងស្ថិតនៅប៉ែកខាងកើត
ជញ្ជាំងសន្តិសុខ ដោយមានលំនៅដ្ឋានចំនួន២ពាន់៥រយខ្នង។នាយករដ្ឋមន្រ្តីលោក
Hamdallah បានឲ្យដឹងថា “ការដែលអ៊ីស្រាអ៊ែលកសាងតំបន់ប្រជុំជនដោយខុស
ច្បាប់និងធ្វើជាផ្លូវវាងជិតនឹងទីក្រុង Bethlehem គឺជាការបោះជំហាន មួយទៀតសំដៅ
បែងចែកត្រើយខាងលិច និងទន្ទ្រានកាន់កាប់តំបន់ C។រដ្ឋអំណាចអ៊ីស្រាអ៊ែល
កំពុងបំផ្លាញលក្ខណៈប្រវត្តិសាស្ត្របស់ក្រុង Bethlehem៕